ព័ត៌មានទាន់ហេតុការណ៍៖

ប្រជ្រៀតសុំទិដ្ឋាការចូលទឹកដីប៉ាគីស្ថាន​ ស្លាប់​១៥នាក់នៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស​១៥នាក់ដែរបានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលដែលពលរដ្ឋជាច្រើនបានទៅកាន់ស្ថានទូតប៉ាគីស្ថានស្ថិតនៅទីក្រុងអ៊ិស្លាមម៉ាបាដ កាលពីថ្ងៃទី​២០ខែតុលា ដើម្បីសុំទិដ្ឋាកា​រចូលទៅកាន់ទឹកដីប៉ាគីស្ថាន។
ពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនបានប្រមូលផ្តុំគ្នានៅមុខស្ថានទូត​ប៉ាគីស្ថានប្រចាំនៅទីក្រុងអ៊ិស្លាមម៉ាបាដ ប្រទេសអាហ្វហ្គានីស្ថាន។ការជួបជុំគ្នាច្រើន​បង្កឲ្យមានការប្រជ្រៀតជាន់លើគ្នាបណ្តាលឲ្យមនុស្ស​១៥នាក់ស្លាប់ ។
ក្នុងពេលនោះមានពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ ៣.០០០នាក់បានទៅទៅសុំវីសា ។ ដោយសារមានមនុស្សច្រើនបែបនេះទើបមានការប្រជ្រៀតជាន់លើគ្នា​​បណ្តាលឲ្យមនុស្ស​១៥នាក់ស្លាប់ គឺជាស្ត្រីទាំងអស់។ ពលរដ្ឋ​ដែលទៅសុំវីសាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់​ទើបឈានដល់ហេតុការណ៍អាក្រក់បែបនេះកើតឡើង។
ជារៀងរាល់ឆ្នាំ​មានពលរដ្ឋអាហ្វហ្គានីស្ថាន​រាប់សិបពាន់នាក់​បាននាំគ្នាទៅកាន់ទឹកដីប៉ាគីស្ថាន ដើម្បីព្យាបាលជំងឺ ទៅរៀន ទៅធ្វើការ… ដោយនៅក្នុងទឹកដីប៉ាគីស្ថានងាយក្នុងការរស់នៅជាងអាហ្វហ្គានីស្ថាន​។​ ប្រទេសទាំងពីរ មានបន្ទាត់ព្រំដែនរួមគ្នាប្រវែងដល់ទៅ​២.៦០០គីឡូម៉ែត្រ ។
ប៉ាគីស្ថានបានទទួលជនភៀសខ្លួន ដោយអំពើហិង្សា​និងភៀសខ្លួនដោយបញ្ហាសេដ្ឋកិច្ច​ដល់ទៅ​៣លាននាក់​។ ក្នុងរយៈពេលកន្លងមក ប្រទេសទាំងពីរបានបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ។ ដូច្នេះក្នុងពេលបើកទ្វារព្រំដែន ពលរដ្ឋអាហ្វហ្គានីស្ថានបានសម្រុកសុំទិដ្ឋាការទៅកាន់ប៉ាគីស្ថានឲ្យបានឆាប់បំផុត៕

ដោយ៖ធី រីណា


ចែករំលែក៖