ព័ត៌មានទាន់ហេតុការណ៍៖

តារាតៃវ៉ាន់ម្នាក់ ក្រោយលក់អីវ៉ាន់អនឡាញក្លែងក្លាយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ

ចែករំលែក៖

អន្តរជាតិ៖ តុលាការកំពូលរបស់ប្រទេសតៃវ៉ាន់ កាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះបានសម្រេចឲ្យតារាចម្រៀងស្រី ជនជាតិតៃវ៉ាន់ T-ana ដែលមានឈ្មោះពិតDing Xiao-qin ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ឆ្នាំ ខែពីបទលក់អីវ៉ាន់ ក្លែងក្លាយលើប្រព័ន្ធអ៉ីនធើណេត។

បើតាមការអះអាងពីព្រះរាជអាជ្ញា បានបញ្ជាក់ថានាងបានប្រើវិធីរកលុយខុសច្បាប់ ចំណេញដល់ទៅជិត៦០០០ដុល្លារ ដែលគិតចាប់ពីឆ្នាំ២០១៥ដោយបានទទួលពាក្យបណ្តឹងប្តឹង តារាស្រីវ័យ ៤១ឆ្នាំរូបនេះ ចំនួន១២នាក់ជាជនរងគ្រោះដែលបានទិញទំនិញពីនាង។

ប្រភពដដែល បានបន្ថែមទៀតថា តារាស្រីរូបនេះ បានធ្វើការក្លែងបន្លំ និងរំលោភលើច្បាប់ពាណិជ្ជសញ្ញា នៅពេលដែលរូបនាងបានដាក់កាបូបម៉ាកយីហោហ្ស៊ីនមួយចំនួន នៅលើគេហទំព័រដេញថ្លៃផ្ទាល់ខ្លួនរបស់នាង តែផ្ទុយទៅវិញបានប្រគល់របស់ក្លែងក្លាយ នៅពេលអតិថិជនបានទិញទំនិញ។

ដោយឡែក ចំពោះនាងក៏បានសារភាពផងដែរថា រូបនាងពិតជាបានធ្វើខុសហើយ  និងបានប្រកែកថា តារាស្រីរូបនេះកំពុង ស្ថិតក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ ហើយត្រូវការប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាង ទើបធ្វើបែបនេះ៕ដោយ៖ស តារា


ចែករំលែក៖