ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត៖ មន្ត្រីគ្រប់រូបតែងតែត្រូវបានយកចិត្តទុកដាក់នៅពេលមានជំងឺ​ ជួបបញ្ហាផ្សេងៗ​ និងគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ បានអញ្ជេីញសួរសុខទុក្ខលោកវរសេនីយ៍ត្រី គិត សំរេច ប្រធានផ្នែកគោលដៅការពារដែលកំពុងសម្រាកព្យាបាលជំងឺ​ ។ 

ក្នុងឱកាសសួរសុខទុក្ខនេះដែរ លោកស្នងការបាននាំយកជាសម្ភារ និងថវិកាមួយចំនួនដេីម្បីជួយសម្រួលដល់ការសម្រាកព្យាបាល​ មន្ត្រីដែលកំពុងសម្រាកព្យាបាលបានបង្ហាញអារម្មណ៍រំភេីបដោយបានលោកស្នងការអញ្ចេីញមកសួរសុខទុក្ខដោយផ្ទាល់​ នេះជាការលេីកទឹកចិត្តមួយដ៏ធំធេងដល់មន្ត្រីក្រោមឱវាទទាំងអស់​ ។ 

លោកស្នងការ ស ថេត តែងលើកឡើងថា៖ មន្ត្រីគ្រប់រូបតែងតែត្រូវបានយកចិត្តទុកដាក់នៅពេលមានជំងឺ​ ជួបបញ្ហាផ្សេងៗ​ និងគ្រោះថ្នាក់ចរាចរណ៍៕

ដោយ៖ សិលា


ចែករំលែក៖