ព័ត៌មានទាន់ហេតុការណ៍៖

ឯកសារស្នាក់នៅរបស់ព្រះមហាក្សត្រថៃធ្វើឲ្យកក្រើកសភាអាល្លឺម៉ង់

ចែករំលែក៖

សារព័ត៌មាន Nikkei Asia នៅថ្ងៃទី​៣០ ខែតុលាបានផ្សាយថា​ ក្រុមបាតុករថៃបានស្នើដល់រដ្ឋាភិបាលទីក្រុងប៊ែរឡាំងប្រកាសរបាយការណ៍ស្តីពីការគង់នៅរបស់ព្រះមហាក្សត្រថៃក្នុងទឹកដីអាល្លឺម៉ង់​។
នៅក្នុងលិខិតរបស់ក្រុមបាតុករថៃផ្ញើទៅកាន់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃទី​២៦ខែតុលា បានស្នើដល់ រដ្ឋាភិបាលអាល្លឺម៉ង់ជួយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងដំណើរនៃការគង់នៅរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។
ចាប់តាំងពីឡើងគ្រងរាជ្យនៅឆ្នាំ ២០១៦មក ព្រះមហាក្សត្រ​Maha Vajiralongkorn​ បានគង់នៅភាគច្រើនក្នុងទឹកដីអាល្លឺម៉ង់​។ ក្រុមបាតុករចង់ដឹងថា តើព្រះអង្គបានចូលរួមក្នុងសកម្មភាពដឹកនាំប្រទេសជាតិដែរឬទេក្នុងពេលព្រះអង្គគង់នៅទីនោះ។
នៅពេលនេះ​រដ្ឋសភាអាល្លឺម៉ង់​កំពុងតែដំណើរការពិភាក្សាទៅលើបញ្ហាខាងលើ ​ប៉ុន្តែអាល្លឺម៉ង់ មិនទាន់បង្ហាញពីគោលជំហរថានឹងត្រូវបង្ហាញដែរឬទេ។
នៅពេលនេះដែរ​អ្នកនាំពាក្យ​គណបក្សប្រឆាំង​អាល្លឺម៉ង់ Greens គឺលោកMarharete Bause បានប្រកាសថា​ គណបក្សនេះកំពុងតែស្នើសភាឲ្យទម្លាយរបាយការណ៍ពាក់ព័ន្ធព្រះដំណើររបស់ព្រះមហាក្សត្រថៃក្នុងទឹកដីអាល្លឺម៉ង់។ ជាមួយគ្នានេះ​ក្រុមការពាររបស់ព្រះអង្គមានមន្ត្រីសន្តិសុខថៃដែរឬទេ?
រយៈពេលចុងក្រោយនេះក្រុមបាតុករ​បានទាមទារឱ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង និងកែទម្រង់រដ្ឋធម្មនុញ្ញ ក៏ដូចជាកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​ថៃ​។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចា បានប្រកាសថា លោកមិនអាចគេចវេះពី បញ្ហានោះឡើយ គឺលោកមិនលាលែងចេញពីតំណែងជាដាច់ខាត​៕ដោយ៖ធី រីណា


ចែករំលែក៖