ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច កែ​លទ្ធផលបោះឆ្នោតបឋមរបស់លោក​បៃឌិន

ចែករំលែក៖

    អន្តរជាតិ៖ តារាងលទ្ធផលរបស់បណ្តាញព័ត៌មានរ៉យទ័រ​បានកែលទ្ធផលរបស់បេក្ខភាព ចូ បៃឌិន នៅសល់តែ ២៤៣​កៅអីតំណាងប៉ុណ្ណោះ ដោយកាលពីថ្ងៃទី ៤ខែវិច្ឆិកា គឺមានដល់ទៅ​២៦៤កៅអីតំណាង។
តាមសារព័ត៌មាន CNN/NBC/New York Times/Reuters នៅថ្ងៃទី​​៥ខែវិច្ឆិកា បានផ្សាយថា លទ្ធផលបោះឆ្នោតជាបឋមរបស់គណបក្សប្រជាធិបតេយ្យមិនត្រូវបានគិតបញ្ចូល១១កៅអីតំណាងនៅក្នុងរដ្ឋ Arizonaនោះឡើយ ដូច្នេះ លោក បៃឌិននៅសល់តែ​២៥៣ កៅអីតំណាងតែប៉ុណ្ណោះ​។
ជាមួយគ្នានេះ សារព័ត៌មានរ៉យទ័រ បានដកចំនួនកៅអីតំណាងរបស់លោកបៃឌិន នៅសល់តែ ២៤៣ប៉ុណ្ណោះ ដោយកាលពីថ្ងៃទី​៤ខែវិច្ឆិកា បណ្តាញព័ត៌មាននេះបានផ្សាយមានដល់ទៅ ២៦៤​កៅអីតំណាង។
ក្រុមអ្នកអង្កេតការណ៍បានឲ្យដឹងថា កៅអីតំណាងចំនួន​១១នៅក្នុងរដ្ឋ Arizona មិនត្រូវបានគិតបញ្ជូលរួមទាំងកៅអីតំណាង​ចំនួន​១០នៅក្នុងរដ្ឋ Wisconsin ផងដែរ​។
ផ្ទុយទៅវិញតួលេខរបស់ Fox News នៅតែបន្តរក្សាចំនួនកៅអីតំណាងរបស់លោកបៃដិន ២៦៤ដដែល​។
មកទល់ពេលនេះ ការបោះឆ្នោតនៅអាមេរិក មិនទាន់ដឹងចាញ់ឈ្នះនៅឡើយ ហើយអាចបន្តរយៈពេលជាច្រើនថ្ងៃខាងមុខទៀត​៕ដោយ៖ធី រីណា


ចែករំលែក៖