ព័ត៌មានទាន់ហេតុការណ៍៖

ឃេីញនាងមានផ្ទៃពោះសុំជួយបណ្តេីរម៉ូតូឡេីងចំណោតរួចជិះគេចខ្លួនត្រូវប្តីនារីរងគ្រោះតាមទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ឃេីញនាងពោះធំ៨ខែសុំជួយបណ្តេីរម៉ូតូឡេីងចំណោតរួចក៏ព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវប្តីនារីរងគ្រោះតាមទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ​ឆ្នាំ​២០២០ នៅចំណុចចំណោតមាត់ទន្លេក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ កេី​ ណាវី អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខបរនេសាទត្រី ស្នាក់នៅលេីទូក ក្នុងក្រុម៩ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។ ចំណែកជនរងគ្រោះមានឈ្មោះរឿន​ ស្រីនី អាយុ២២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ​រាជធានី​ភ្នំពេញ​ មានផ្ទៃពោះ៨ខែផងដែរ។ 

ប្រភពព័ត៌មានពី​ប្តីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុ ខណៈដែលគាត់ជាប្តីកំពុងនៅលេីទូកប្រពន្ធរបស់គាត់បានជិះម៉ូតូឡេីងចំណោតមាត់ច្រាំងទន្លេ។ ពេលឃើញដូច្នេះជនសង្ស័យបានសុំជួយបណ្តេីរម៉ូតូឡើងចំណោត ស្រាប់តែបណ្តេីរម៉ូតូបានបន្តិចក៏ឡើងជិះគេចខ្លួន។ ភ្លាមៗនោះរូបគាត់បានឡេីងពីទូកហៅគ្នាជួយដេញរហូតដល់ចំណុចបុរីសុភមង្គលទេីបចាប់ជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ច។ 

បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ដេីម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖