នៅថ្ងៃទី ៦ខែវិច្ឆិកាឆ្នាំ២០២០នេះ លោកស្រីJacinda Ardern បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់អាណត្តិទីពីរ ។ ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះ មានឧបនាយករដ្ឋមន្ត្រី និងបណ្តារដ្ឋមន្ត្រី ។
មានប្រសាសន៍ក្នុងពិធីចូលកាន់តំណែង លោកស្រីJacinda Ardern បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មី គឺជាតំណាងឲ្យទស្សនៈនយោបាយខុសគ្នា ប៉ុន្តែមានបទពិសោធន៍ខ្ពស់ក្នុងការដឹកនាំប្រទេសជាតិបានយ៉ាងល្អ។
ពិធីចូលកាន់តំណែងរបស់លោកស្រី Jacinda Ardern កើតឡើងចំពេលដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតនូវែលហ្សេឡង់ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ដោយលោកស្រីទទួលបានការគាំទ្រជាង៥០ភាគរយ ស្មើនឹងកៅអី ៦៥/១២០កៅអីក្នុងសភា។
ក្នុងគណៈរដ្ឋមន្ត្រីថ្មី មានស្ត្រី ដល់ទៅ៤០ភាគរយ និង២៥ភាគរយជាជនជាតិMaori និង១៥ភាគរយជាអ្នកស្រឡាញ់ភេទដូចគ្នា។
ការបោះឆ្នោតក្នុងប្រទេសនូវែលហ្សេឡង់ ធ្វើឡើងនៅថ្ងៃទី ១៧ ខែតុលា ហើយគណបក្សរបស់លោកស្រី Jacinda Ardern ទទួលបានការគាំទ្រខ្ពស់ ដោយសារតែលោកស្រីដឹកនាំប្រទេសបានល្អក្នុងការទប់ស្កាតការឆ្លងរាលដាលកូវីដ-១៩៕
ដោយ៖ធី រីណា