ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ មុននេះបន្តិច ! ជនសង្ស័យជួញដូរគ្រឿងញៀន បានបាញ់មកលើសមត្ថកិច្ច ចំនួន១គ្រាប់នៅត្រើយស្លា ស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល ៖ នៅមុននេះបន្តិច នាវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបើកប្រតិបត្តិការឡោមព័ទ្ធ ជនសង្ស័យជួញដូរគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទថា ៖ ជនសង្ស័យត្រូវបានកម្លាំងរបស់លោកធ្វើការឡោមព័ទ្ធ ខណៈជនល្មើសបានលាក់ខ្លួននៅក្នុងទីតាំងខាងលើ ព្រមទាំងបានបាញ់ចំនួន ១គ្រាប់ សំដៅមកលើសមត្ថកិច្ច។
លោកស្នងការបន្តថា ៖ ជាបឋម លោកបញ្ជាឲ្យកម្លាំងធ្វើការដកខ្លួនចេញពីទីតាំងជនសង្ស័យលាក់ខ្លួននោះសិន ដើម្បីរកវិធានការឱ្យជនសង្ស័យ ចាកចេញពីកន្លែងនោះ ឈានទៅដល់ការឃាត់ខ្លួន។
លោកបន្តថា ៖ ពេលនេះលោក ក៏បានបញ្ជូនកម្លាំងខាងព្រហ្មទណ្ឌនៅខេត្ត សហការជាមួយនិងនគរបាលស្រុកស្អាង និងកម្លាំងអន្តរាគមន៍ ចុះទៅកាន់ទីនោះ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ទោះ បន្ទាប់ពីយើងដឹងថាជនសង្ស័យនាំយកមកជាមួយនូវកាំភ្លើងអាកា ថែមទាំងបានបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ១គ្រាប់។ ប៉ុន្តែសំណាងល្អគឺកម្លាំងរបស់យើងបានគេចពីការបាញ់ប្រហារនេះ ៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖