ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃស្រូវឆ្នាំនេះថ្លៃគ្រាន់បើ នេះបើតាមការអះអាងរបស់កសិករ

ចែករំលែក៖

ខេត្តព្រៃវែង+កំពត៖ ក្នុងឆ្នាំនេះតម្លៃស្រូវមានតម្លៃថ្លៃគ្រាន់បើ នេះបើតាមកាអះអាងពីប្រជាសិករដែលកំពុងតែប្រមូលផលស្រូវហើយលក់ទាំងសំណើម​ទៅ​ឲ្យ​ឈ្មួញ ។

លោក ហ៊ិ​ន ហឿន ជា​កសិករ​ដែល​កំពុង​តែ​ប្រមូល​ផល​ស្រូវ​និង​កើប​លក់​ភ្លាមៗ​ឱ្យឈ្ម​ញ​កណ្តាល​នៅខេត្ត​ព្រៃវែងបាន​អះអាង​តាម​ទូរស័ព្ទ​ថា តម្លៃ​លក់​តាំងពី​ខែតុលា មកដល់ពេលនេះ គឺ​នៅក្នុងរង្វង់​ពី ៩០០ ទៅ ១០០០ រៀល​ជាងតិចតួច នៅក្នុង​មួយ​គីឡូក្រាម ។

លោក​បាន​អះអាងថា តម្លៃ​នេះ​ហាក់​ប្រសើរ​ជា​ងឆ្នាំមុន ដោយ​កាលនោះ​ឈ្មួញ​ទម្លាក់​ថ្លៃ​ដល់​ទៅ ៧០០ឬ៨០០រៀល​ប៉ុណ្ណោះ ។

​លោក តឿន ណា​ង ជា​កសិករ​នៅ​ស្រុក​ដងទង់​ខេត្តកំពតឯណោះ​វិញ បាន​អះអាងថា ឆ្នាំនេះ​ឈ្មួញកណ្តាល​ចុះមក​ទិញ​ដល់​វាលស្រែ​មួយ​គីឡូក្រាម​ថ្ងៃមុន តែ១០០០រៀល​ទេ តែថ្ងៃនេះឡើង​បន្តិច គឺ ១០១០ រៀល ។

​លោក​បានបញ្ជាក់ថា ” ឆ្នាំនេះ​ឈ្មួញ​ដូចជា​មិន​ក្រ​ឡុក​ថ្លៃ​ស្រូវ​ទេ តម្លៃ​ល្អ ហើយ​ថេរ​រហូត​តាំងពី​ប្រមូល​ផលមក “៕

ដោយ៖ស សម


ចែករំលែក៖