ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលា​ស្តីពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស និង​ជំនួយ​ការ​អប្បមាទ​ទូទាំង​ប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ប្រព្រឹត្ត​ទៅ​ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី​តួនាទី​ភារកិច្ច​របស់​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស និង​ជំនួយ​ការ​អប្បមាទ​ទូទាំងប្រទេស។

សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោមអធិបតីភាព​ លោកបណ្ឌិត​សភាចារ្យហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ដោយ​មាន​អ្នក​ចូលរួម​សរុប​ចំនួន៩៥រូប ដែល​រួម​មាន​ប្រធាន​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី ខេត្ត ២៥រូប នាយក​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ ២៣រូប ប្រធានមន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ២៥រូប និង​ក្រុម​ការងារ​ស្នូល គ្រូឧទ្ទេស អ្នក​សម្របសម្រួល និង​ជំនួយការ ២២រូប។

អង្គ​សិក្ខាសាលា​ពិភាក្សា​ទៅ​លើ​ប្រធានបទ​ចំនួន​បួន៖
១.ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ
២.តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស
៣.តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស និង
៤.បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕

ដោយ៖ សិលា


ចែករំលែក៖