ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹង សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាសារព័ត៌មានគ្រប់និន្នាការទាំងអស់ជ្រាបថា៖
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “យុទ្ធសាស្រ្តកែលម្អការ ខូចខាត ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
សន្និសីទនេះ មានគោលបំណង ដើម្បីជម្រាបជូនសាធារណជន បានជ្រាបច្បាស់អំពីគោលនយោបាយ ជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើអន្តរាគមន៍ក្នុងការស្តារឡើងវិញ លើវិស័យអភិវឌ្ឍន៍ជនបទដែល រងផលប៉ះពាល់ និងខូចខាត ដោយសារគ្រោះទឹកជំនន់នារយៈកាលកន្លងមក។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ អង្គការក្រៅរដ្ឋាភិបាល និង សង្គមស៊ីវិល ចូលរួមទទួលយកព័ត៌មាន សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន។
វាគ្មិនដែលនឹងអញ្ជើញចូលរួម៖ តំណាងពីក្រសួងអភិវឌ្ឍន៍ជនបទ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០៩២ ២០៤ ៤៩៣/ ០៩២ ២០៤ ៤៩៣។
ដោយ៖ សុខ ខេមរា