ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់បានយកពូថៅទៅកាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗ រួចក្រោយមកក៏បានមកចង.ក សម្លាប់ខ្លួនតាមក្រោយ ។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
មន្រ្តីនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឃុន រុន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិឃុំ កើតកើតហេតុខាងលើ។ រីឯជនសង្ស័យមានឈ្មោះ ជី គា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំ ខាងលើ។ មុនពេលកើតហេតុ ជនសង្ស័យមិនដឹងមានគំនុំរឿងអីស្រាប់តែ បានយកពូថៅកាប់ទៅលើជនរងគ្រោះ កំពុងដេកលក់ចំនួន២ពូថៅ ចំគល់ថ្គាមខាងឆ្វេង១ពូថៅ កញ្ចឹងក ផ្នែកខាងក្រោយ១ពូថៅ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ក្រោយមកដោយដឹងថាជនរងគ្រោះ ស្លាប់ហើយនោះជនសង្ស័យក៏បានមកចង.ក សម្លាប់ខ្លួនតាមក្រោយនៅក្បែរផ្ទះរបស់ខ្លួន។
លោក គង់ អឿន អធិការរងនគរបាលស្រុកជីក្រែង បានឲ្យដឹងថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើប្រាប់លោកថា ជនសង្ស័យខាងលើជាមនុស្សវិកលចរឹតសតិមិនគ្រប់ហើយករណីនេះទំនងជាជំងឺរើឡើងវិញទើបកើតមានបញ្ហាបែបនេះ។
យ៉ាងណាសាកសពទាំងពីរនាក់ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យទាំងសងខាង. រីឯរឿងរ៉ាវយ៉ាងណានោះសមត្ថកិច្ចព្រហ្មទណ្ឌ កំពុងត្រួតពិនិត្យនិងចាត់ការតាមនតិវិធី៕ដោយ៖ប្រាថ្នា