ព័ត៌មានទាន់ហេតុការណ៍៖

នាវាមុជទឹកដើរដោយថាមពលបរមាណូ​រុស្ស៊ីបាញ់មីស៊ីលកម្ទេចគោលដៅ​ចម្ងាយ១.០០០គីឡូម៉ែត្រ

ចែករំលែក៖

នាវាមុជទឹកដើរដោយថាមពលបរមាណូKazan ​បានបាញ់មិស៊ីលឆ្លងទ្វីបKalibr ចំគោលដៅនៅចម្ងាយ​ដល់ទៅ​១០០០គីឡូម៉ែត្រ ។
សារព័ត៌មាន រុស្ស៊ី TASS បានដកស្រង់ការប្រកាសរបស់កងពលប្រចាំ​ភាគខាងជើងនៃកម្លាំងទាហានជើងទឹករុស្ស៊ីដែលបានបញ្ជាក់ថា មីស៊ីលឆ្លងទ្វីបបានបាញ់ចេញពីនាវាមុជទឹកKazanទៅកាន់គោលដៅនៅទីតាំង Chizha​ដោយជោគជ័យ​។ នេះជាការសាកល្បងដ៏សំខាន់មុនពេល​ដាក់ឲ្យដំណើរការនាវាមុជទឹកដើរដោយថាមពលបរមាណូ​​Kazan។ នាវាមុជទឹកនេះបានផលិតកាលពី​១១ឆ្នាំមុន ហើយបានដាក់ចុះទឹកនៅឆ្នាំ​២០១៧ ។
តាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនានារបស់រុស្ស៊ី នាវាមុជទឹក Kazan មានប្រវែងដល់ទៅ១២០ម៉ែត្រ ​មានចំណុះ​១៣៨០០ តោន អាចមុជទឹកជម្រៅដល់ទៅ​៥២០ម៉ែត្រ​ មាននាវិក​៦៤នាក់​។
នាវាមុជទឹកប្រភេទនេះ​បានបំពាក់បំពង់(កាណុង)បាញ់មីស៊ីលត្រង់​ ដល់ទៅ​៨បំពង់ អាចបាញ់មីស៊ីល
បានដល់ទៅ​៣២ដើម ប្រឆាំងនាវាចម្បាំងប្រភេទ​P-800 Oniks និង មីស៊ីល 3M-54 Kalibr ដល់ទៅ​៤០ដើម។ នេះជានាវាមុជទឹកទំនើបបំផុត​ដែលអាចតទល់ជាមួយសត្រូវបាន​៕

ដោយ៖ធី រីណា


ចែករំលែក៖