ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី៣

ចែករំលែក៖

ភ្នំពេញ៖ លោក ហែមអាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃសុក្រ១២កើត ខែមិគសិរ ឆ្នាំជូតទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី៣។

ក្នុងកិច្ចប្រជុំនោះដែរមានរបៀបវារៈដូចខាងក្រោម៖

.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ១៧របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី ៣។

.ពិនិត្យ និងអនុម័តសេចក្តីសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែ វិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ។

.ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ។

.ពិនិត្យ និងអនុម័តសេចក្តីព្រាងចំណូលចំណាយថវិការរដ្ឋបាលខណ្ឌ និងការវិភាជឥណទានថវិកាចំណាយបន្ទុកបុគ្គលិក របស់ការិយាល័យជំនាញ២០ វិស័យសម្រាប់ឆ្នាំ ២០២១។

.ស្ដាប់របាយការណ៍លទ្ធផលរយៈពេល ១៦ ខែ របស់គណៈកម្មការទាំងពីររបស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី រួមមាន៖របាយការណ៍បន្តរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ,របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។

.ការងារផ្សេងៗ រួមមាន៖ វិធានការបង្កា និងទប់ស្កាត់ការរីករាលដាលជំងឺកូវីត ១៩ និងការងារចត្តាឡីស័ក។ ការចែកម៉ាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ការងារតែងតាំងប្រធាន អនុប្រធានការិយាល័យដែលខ្វះចន្លោះ។ ការវាយតំលៃ និងត្រួតពិនិត្យការរៀបចំនិមិត្តសញ្ញារដ្ឋបាលខណ្ឌនិងសង្កាត់ទាំង១១។ ការងារសន្តិសុខ អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណ:នៅក្នុងខណ្ឌដូនពេញ៕ដោយ៖ស តារា


ចែករំលែក៖