ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកឆ្លងផ្លូវត្រូវរ៉ឺម៉កបើកបញ្រ្ចាសទិសជាន់ហ្រ្វ័ងមិនជាប់បុកពេញទំហឹងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េដឹកសម្ភារក្មេងលេងមួយគ្រឿងកំពុងបេីកឆ្លងផ្លូវត្រូវរ៉ឺម៉កកង់បីដែលបេីកបរក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមនុស្សរបួសស្រាល។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ តាកន ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តកូរ៉េដឹកសម្ភារក្មេងលេងមួយគ្រឿង​ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A- 4390 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលចតដើម្បីនាំគ្នាហូបបាយ តែស្របពេលនោះមានម៉ូតូសណ្តោងរ៉ឺម៉កដឹកចាន កែវ ពែង មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសទិសជាន់ហ្រ្វ័ងមិនជាប់បណ្តាលឲ្យជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យជ្រុះកញ្ច្រែងចាន កែវ និងពែង កំពប់បែកខ្ចាយពេញផ្លូវ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តមិនចង់វែងឆ្ងាយទើបព្រមសងសំណងចំនួន២៥០$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុព្រោះមិនចង់វែងឆ្ងាយ៕

ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖