ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបានផ្សែងភ្លេីងរោលឡេីងខ្មៅខ្លួនប្រាណ ខណៈត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងជួយសង្គ្រោះចេញពីក្នុងផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះសម្ភារមួយឆាវ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅផ្ទះល្វែងជាប់របងវត្តជេីងឯក ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះកេីតហេតុខាងលេីនេះគឺមានម្ចាស់ផ្ទះជាមន្ត្រីរាជការ ហេីយពេលចេញធ្វេីការតែងតែទុកក្មួយស្រីម្នាក់នៅផ្ទះ ហើយក្មួយស្រីនោះក៏ចាក់សោទ្វារពីខាងក្នុងផ្ទះផងដែរ។ ខណៈនៅពេលកេីតហេតុមានអ្នកជិតខាងបានឃេីញមានផ្សែងហុយចេញក្នុងផ្ទះទាំងដែលនារីវ័យក្មេងត្រូវជាក្មួយម្ចាស់ផ្ទះបានស្រែកឲ្យគេឯងជួយផងដែរ ព្រោះភ័យពេករកសោផ្ទះមិនឃេីញ ។
ភ្លាមៗនោះប្រជាពលរដ្ឋបានយកម៉ូទ័រមកកាត់សោទ្វារដេីម្បីចូលជួយសង្គ្រោះដល់នារីវ័យក្មេងដែលជាប់ក្នុងផ្ទះកេីតហេតុខាងលេីបានទាន់ពេល និងបានយកបំពង់ពន្លត់អគ្គិភ័យ ព្រមទាំងតទុយយោទឹកបាញ់ពន្លត់ឲ្យរលត់ទៅវិញភ្លាមៗដោយមិនបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ។ ក្នុងហេតុការណ៍អគ្គីភ័យនេះដែរ បានធ្វេីឲ្យពូក កង្ហារ និងសម្ភារមួយចំនួនទៀតក្នុងផ្ទះត្រូវបានឆេះ និងរោលឲ្យខូចខាតតិចតួចប៉ុណ្ណោះ ៕
ដោយ ៖ ភារ៉ា ដង្កោ