សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ អំពីការបញ្ចេញសាច់ប្រាក់ជាង ១០០០លានរៀល ទៅរាជធានីខេត្តនៅទូទាំងប្រទេស ក្នុងនោះសម្តេចក៏ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយ ពីកូវីដ-១៩នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ បងប្អូនជនរួមជាតិ! ព្រឹកមុិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ ប្រាក់ជាង១០០០លានរៀលជូនទៅ រាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័កដែលគ្រួសារនីមួយៗនឹងទទួលបាន២មុឺនរៀលក្នុងមួយថ្ងៃដែលមានរយៈពេល១៥ថ្ងៃដែលថវិកាសរុបទទួលបាន៣០មុឺនរៀលក្នុងមួយគ្រួសារ។
សូមកុំមានការភាន់ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើចត្តាឡីសក័១៥ថ្ងៃ។ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូនថវិកាសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។
សម្តេច ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះ៕
ដោយ៖សុខ ខេមរា