ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនបុករថយន្តកុងតឺន័រចតស្ងៀមបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលចង្កូតបុករថយន្តកុងតឺន័រដែលចតស្ងៀម​ចំពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី៣០ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅ តាមបណ្តោយមហាវិថី​សហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ អ៊ុច ប៉ាវ ភេទប្រុសអាយុ២៦ ឆ្នាំមុខរបរអ្នកគិតលុយនៅម៉ាត ស្នាក់នៅម្ដុំវត្តតាំងកសាង​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្រុងតាខ្មៅខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រ​ ក្បាលពណ៌ សមួយគ្រឿងពាក់ស្លាកលេខ​ភ្នំពេញ3E 6599 ចតស្ងៀមលេីចិញ្ចេីមផ្លូវក្នុងទិសដៅពី​កេីតទៅលិច​ ដេីម្បីដាក់ថ្មទុកសម្រាប់រៀបឃឿនផ្លូវ។ លុះមកដល់វេលាកេីតហេតុខាងលើស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីBatពណ៌​ ខៀវលាយស​ ពាក់ស្លាកលេខកណ្តាល1AI 8404 ក្នុងទិសដៅពី​ កើតទៅលិច ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តពីក្រោយពេញទំហឹងបោកផ្ទប់និងរថយន្តរងរបួសធ្ងន់ធ្ងរ។
ប្រភពដដែលបានបន្តថា​ ភ្លាមនោះក៏ត្រូវបានរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យតែអកុសលដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់។ដោយឡែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖