ភ្នំពេញ៖ កាលពីយប់ថ្ងៃចន្ទ ១៥កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ និងលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង៥ បានចុះត្រួតពិនិត្យ ណែនាំ ដល់ទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានាឱ្យអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ព្រមទាំងណែនាំដល់ក្លិបហាត់ប្រាណ រោងភាពយន្ត KTV ក្លិបកម្សាន្ត ម៉ាស្សា និងស្ប៉ា ក្នុងមូលដ្ឋានខណ្ឌចំការមនឱ្យផ្អាកជាបណ្ដោះអាសន្ន ដោយអនុវត្តតាមសេចក្ដីណែនាំលេខ០០៩/២០សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ហេីយទីតាំងអាជីវកម្មមួយចំនួនក៏បានផ្អាកអាជីវកម្មដោយខ្លួនឯងផងដែរ៕ ដោយ៖ ជីណា
រឿងទាក់ទង
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ
2 hours ago
លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ
4 hours ago