ភ្នំពេញ៖ លោកសុខពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ ណែនាំ និងចែកសេចក្តីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។
ជាក់ស្តែងនៅវេលាម៉ោង៣ និង ០០ នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោកចាន់គន្ថេត អភិបាលរងខណ្ឌដូនពេញ សហការជាមួយក្រុមការងារមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ដឹកនាំដោយលោក គឹម ចាន់ណាវុទ្ធ អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ណែនាំដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងមូល។
លោក សុខពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ការចុះត្រួតពិនិត្យ និងចែកសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០០៩/២០ សណន ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ ដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន ចំនួន១២ទីតាំង ក្នុងនោះមានដូចខាងក្រោម÷
១-ហាងកាហ្វេ Amazon
២-ហាងកាហ្វេ DOI CHAANG
៣-ហាង The Pizza Company
៤-ហាង ផាម កាហ្វេ
៥-ហាង មីហឹរ Seoul
៦-អាហារដ្ឋាន កាល់ម៉ែត បុទុមសមុទ្រ
៧-ភោជនីយដ្ឋាន សេលីប១
៨-ភោជនីយដ្ឋាន ឌឺ ហ្គាដិន
៩-ភោជនីយដ្ឋាន សេលីប២
១០-ហាង KF C
១១-ភោជនីយដ្ឋាន Santa Fe
១២-ភោជនីយដ្ឋាន Le Seoul៕ ដោយ ៖ រ៉ារ៉ា