ព័ត៌មានទាន់ហេតុការណ៍៖

លោក Pacquiao ត្រូវបានជ្រើសតាំងជាប្រធានគណបក្ស PDP-Lanbanនៅហ្វីលីពីន

ចែករំលែក៖

យោងតាមសារព័ត៌មាន essentiallysports.com ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៤ ខែធ្នូថា លោក Manny Pacquiao ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្ស PDP-Lanban ដែលកំពុងកាន់អំណាចនៅប្រទេសហ្វីលីនសព្វថ្ងៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីទីក្រុងម៉ានីលរបស់លោកប្រធានាធិបតី Duterte ក្នុងពិធីជប់លៀងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្ស ចំណែកតំណែងអនុប្រធានបក្ស PDP-Laban គឺលោក Lord Allan Velasco ដែលជាប្រធានសភាហ្វីលីពីនបច្ចុប្បន្ន

អ្នកប្រដាល់ល្បីល្បាញ Manny Pacquiao បានបម្រើការជាសមាជិកព្រឹទ្ធសភារដ្ឋចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែមានអត្រាអ្នកចូលរួមទាប ហើយលោក Duterte ធ្លាប់បានកោតសរសើរពីឧត្តមគតិរបស់លោកកាលពីមុនដែលចាត់ទុកថាជាអនាគតដោយមានគំនិតច្នៃប្រឌិតនិងថ្មី

លោក Manny Pacquiao ប្រហែលជាមិនក្លាយជាអ្នកប្រដាល់សកម្មទៀតទេប្រសិនបើមហិច្ឆតានយោបាយរបស់គាត់កាន់តែខ្លាំង។ ដោយពិចារណាលើការបោះឆ្នោតដែលលោកកំពុងគ្រោងទុកគឺនៅឆ្នាំ២០២២ខាងមុខ អាជីពប្រដាល់របស់លោកគួរតែត្រូវបញ្ចប់ តែទោះជាយ៉ាងណាក៏ដោយគាត់នៅតែជាអ្នកប្រដាល់ល្អបំផុតម្នាក់នៅលើពិភពលោក។ ក្នុងនាមជាអ្នកដឹកនាំនយោបាយ មានតែអ្នកប្រដាល់តែម្នាក់គត់ដែលកាន់តំណែងកំពូលក្នុងគណបក្សដែលកំពុងកាន់អំណាចនៅហ្វីលីពីន

ការរំពឹងទុកពីបំណងរបស់លោក Manny Pacquiao ក្នុងការឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីនហាក់កើនសន្ទុះខ្លាំងកាលពីខែមិថុនានៅពេលដែលអតីតភ្នាក់ងារប្រដាល់របស់ Pacquiao លោក Bob Arum បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា អ្នកប្រដាល់វ័យ ៤១ឆ្នាំរូបនេះបានប្រាប់លោកថានឹងក្លាយជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០២២
 លោក Pacquiao ដែលជាមិត្តជិតស្និទ្ធរបស់លោក Duterte ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន បែជាប្រាប់អ្នកការសែតកុំនិយាយពីរឿងនយោបាយទៅវិញ ដោយលោកអះអាងថា គួរផ្តោតលើការជួយដល់ប្រទេសក្រីក្រអ្នកក្រីក្រ និងអ្នកដែលគ្មានទីជំរករបស់យើងវិញ ព្រោះការបោះឆ្នោតនៅមានរយៈពេលវែងឆ្ងាយទៀត
 គួរបញ្ជាក់ថា លោក Manny Pacquiao គឺជាកីឡាករប្រដាល់សកលលំដាប់ពិភពលោកទទួលបានខ្សែក្រវាត់ពិភពលោកស្ថាប័ន ធ្លាប់ប្រកួតបាន៧១ដង ឈ្នះ៦២ ចាញ់ និងស្មើ ក្នុងនោះផ្តួលដៃគូមិនឲ្យសន្លប់៣៩លើក បានចូលរួមជាសមាជិកព្រឹទ្ធសភាហ្វីលីពីនចាប់តាំងពីឆ្នាំ២០១៦​​

ដោយ៖ភារៈ

 


ចែករំលែក៖