អង់គ្លេសបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ពីក្រុមហ៊ុនPfizer-BioNTech។
សារព័ត៌មាន CNN បានផ្សាយថាវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនPfizer-BioNTech បានបញ្ជូនដល់ប្រទេសអង់គ្លេស នៅថ្ងៃទី៣ខែធ្នូ។ វ៉ាក់សាំងនោះបានបញ្ជូនទៅកាន់អង់គ្លេសតាមរថយន្តដែលមិនមានឡូហ្គោ ធ្វើដំណើរពីបែលហ្ស៊ិកទៅកាន់ទីតាំងរក្សាទុកក្នុងប្រទេសអង់គ្លេស ក្នុងនោះមាន Wales, Scotland និង north Ireland ។
ក្រសួងសុខាភិបាលអង់គ្លេសបានប្រកាសថា វ៉ាក់សាំងនោះនឹងបញ្ជូនទៅកាន់មជ្ឈមណ្ឌលសុខាភិបាល និងមន្ទីរពេទ្យនៅដើមសប្តាហ៍ក្រោយ ដើម្បីរៀបចំចាក់បង្ការដល់ពលរដ្ឋ ។
ក្រសួងសុខាភិបាលអង់គ្លេសបានឲ្យដឹងថា នៅសប្តាហ៍ក្រោយនឹងមានវ៉ាក់សាំងដល់ទៅ៨សែនដូសនឹងបញ្ជូនទៅដល់អង់គ្លេស។
អង់គ្លេសជាប្រទេសលោកខាងលិច ដំបូងគេបង្អស់ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ប្រទេសនេះបានបញ្ជាទិញវ៉ាក់សាំងដល់ទៅ៤០លានដូសសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋ២០លាននាក់ ។
តាមគេហទំព័រ Worldometers អង់គ្លេសមានអ្នកឆ្លងកូវីដ-១៩ ១.៦៩០.៤៣២នាក់ និងស្លាប់៦០.៦១៧នាក់ ៕ដោយ៖ធី រីណា