ព័ត៌មានទាន់ហេតុការណ៍៖

ផ្សព្វផ្សាយសេចក្តីណែនាំលេខ១៧៣ និងបញ្ជីរាយនាមតារាងស្ថិតិប្រជាពលរដ្ឋ ដល់សមាជិកគណបក្សប្រជាជនកម្ពុជានៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា សមាជិកអចិន្រ្តៃយ៍ គណបក្សប្រជាជនខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ ស្រុករំដួលជំរុញដល់ក្រុមការងារត្រូវចេះសហការសាមគ្គីគ្នាទៅវិញទៅមក និងមានភាពស្អិតរមួតបន្តរួមគ្នាអនុវត្តការងាររបស់រាជរដ្ឋាភិបាលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការជំរុញបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូឆ្នាំ២០២០ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ១៧៣
និងបញ្ជីរាយនាមតារាងស្ថិតិប្រជាពលរដ្ឋ ដល់សមាជិកគណបក្សប្រជាជនកម្ពុជានៅស្រុករំដួល។

ក្នុងឱកាសនោះមានការចូលរួមពីសំណាក់លោក ភិន ឆាំ សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត លោក សុខា រ៉ាម ប្រធានគណៈកម្មាធិការគណបក្សស្រុកអស់លោក លោកស្រី មន្រ្តីរាជការសមាជិកគណៈកម្មាធិការគណបក្សស្រុក ជាច្រើនរូបផងដែរ។

លោក តូច ប៉ូលីវ៉ា បានបន្តថានេះគឺជាពេលវេលាដ៏សមស្រប ដែលតម្រូវឲ្យក្រុមការងារគណបក្សនៅគ្រប់ថ្នាក់ ក៏ដូចជាក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាននានានៅស្រុករំដួល ត្រូវរួមគ្នាយកចិត្តទុកដាក់ក្នុងការចុះជួយពង្រឹងនៅតាមមូលដ្ឋានលើកិច្ចការងារសំខាន់ៗដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានដាក់ចុះមិនតែប៉ុណ្ណោះត្រូវខិតខំបម្រើសេវ៉ាសាធារណៈជូនដល់ប្រជាពលរដ្ឋពិសេសអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច។

លោក ក៏បានអំពាវនាវដល់លោក លោកស្រី សមាជិគណៈកម្មាធិការគណបក្សឃុំក៏ដូចជាស្រុករំដួលត្រូវចូលរួមគ្នាការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យកើតមានក្នុងសហគមន៍របស់យើងជាពិសេសថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ជ្រាវជ្រៅ របស់លោកលោកស្រីដែលបានចែករំលែកចូលរួមបរិច្ចាកថវិការជូនសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩យ៉ាងផុសផុល៕ដោយ៖យឹម សុថាន


ចែករំលែក៖