ភ្នំពេញ៖ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០៖០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុល អ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីមែត្រ នៅតាមបណ្តោយផ្លូវលេខ៩០ ចន្លោះពីតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ ប្រវែង ២៧០ម៉ែត្រ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង ។
ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕ ដោយ៖ រ៉ារ៉ា