ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងនិងចាស់ស្ទាវ ចំនួនពីរនាក់ត្រូវសមត្ថកិច្ចស្រុកអន្លង់វែងធ្វើការឃាត់ខ្លួន

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ នៅវេលាម៉ោង២៣.៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០កម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែងបានឃាត់ខ្លួន ក្រុមក្មេងទំនើងផឹកសុីស្រវឹងជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈចំនួន០២នាក់នៅ ចំណុចភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើង និងចាស់ស្ទាវ
ទី១៖ឈ្មោះ នួន វុធ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ទី២៖ឈ្មោះ វ៉ាន់ យាំងឡាំ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាងឈើបច្ចុប្បន្នរស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ព្រមទាំងដកហូតម៉ូតូចំនួន០២គ្រឿងម៉ូតូម៉ាកវេវអិចសេនទ័រពណ៌ខៀវ គ្មានស្លាកលេខ០១គ្រឿងនិងម៉ូតូម៉ាកវ៉េវពណ៌លឿង ពាក់ស្លាកលេខA.៣ ៣៨២៩(ខេត្តកោះកុង)ចំនួន០១គ្រឿងមកកាន់មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែងធ្វើការអប់រំ និងឱ្យសាច់ញាតិមកធានាយកទៅវិញ៕ដោយ៖ប៉ែន នួន


ចែករំលែក៖