ព័ត៌មានទាន់ហេតុការណ៍៖

ទុក្ខជាន់លេីទុក្ខ!! ជិះម៉ូតូដេញតាមចោរឆក់ខ្សែកបញ្ច្រាសទិសចរាចរណ៍ជ្រុលទៅបុកឡំប្រឺតារងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាល​ ហេីយត្រូវរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាដេញតាមចោរឆក់ខ្សែកនៅតាមផ្លូវបេតុងខាងក្រោយសាលារៀនណតឡាញ​ ក្នុងសង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ ហេីយជិះបញ្ច្រាសទិសចរាចរណ៍តាមចោរឆក់បានជ្រុលទៅបុកឡំប្រឺតាដែលកំពុងធ្វេីដំណេីរតាមផ្លូវលេខ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ចំពីមុខពេញទំហឹង​កាលពីវេលាម៉ោង១១​ និង០៥នាទីយប់​ ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​២០២០​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានឲ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញម៉ូតូ២គ្រឿង​ ដែល១គ្រឿងមិនចាំម៉ាកជិះដោយបុរសម្នាក់ធ្វេីដំណេីរចេញពីផ្លូវបេតុងខាងក្រោយសាលារៀនណតឡាញ​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន​ ហេីយឆ្លងកាត់ផ្លូវព្រះមុនីរ៉េត​មកបញ្ច្រាសចរាចរណ៍​ ក្នុងនោះក៏មានម៉ូតូ១គ្រឿងទៀតម៉ាក​ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1GI-1646 ជិះឌុបគ្នា៣នាក់​ (ប្រុស១​ ស្រី២​ )​ ដេញតាមពីក្រោយ​មិនប្រយ័ត្នក៏ជ្រុលទៅបុកឡំប្រឺតាដែលកំពុងធ្វេីដំណេីរស្របផ្លូវនិងដឹកភ្ញៀវចំពីមុខពេញទំហឹង​ បណ្ដាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីមជិះឌុបគ្នា៣នាក់ខាងលេី​រងរបួសធ្ងន់២នាក់​ ស្រាលម្នាក់​ ។ បន្ទាប់មកប្រជាពលរដ្ឋក៏សួរទៅកាន់ជនរងគ្រោះដែលរងរបួសស្រាលបានប្រាប់ថា​ ពួកគេត្រូវចោរឆក់ខ្សែកបានសម្រេច​ ទេីបនាំគ្នាដេញតាមចាប់​ក៏ជ្រុលទៅបុកឡំប្រឺតាយ៉ាងដូច្នេះ​។ ចំណែកជនសង្ស័យម្នាក់ដែលឆក់ខ្សែកជនរងគ្រោះបានសម្រេចនោះ​ ក៏បានជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព​ ។ 

  ក្រោយកេីតហេតុ​ ជនរងគ្រោះប្រុសស្រីទាំង៣នាក់ខាងលេី​ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ​ ។ ចំណែកឡំប្រឺតានិងម៉ូតូជនរងគ្រោះដែលរងការខូចខាតខាងលេី ត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងជំនាញ​ធ្វេីការវាស់វែងយកទៅរក្សាទុក​រង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖