ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតឱសថខឹងរដ្ឋមន្ត្រីបែលហ្ស៊ិកយ៉ាងខ្លាំង​ដែលបានបង្ហោះពីតម្លៃវ៉ាក់សាំងកូវីដ​-១៩

ចែករំលែក៖

ក្រុមហ៊ុនផលិតឱសថអាមេរិក​​ខឹងយ៉ាងខ្លាំង​ដល់រដ្ឋមន្ត្រីទទួលបន្ទុកមូលនិធិជាតិរបស់បែលហ្ស៊ិក លោកស្រី Eva De Bleeker ដែលបានបង្ហោះនៅលើបណ្តាញសង្គមពីតម្លៃវ៉ាក់សាំង​ដែលប្រទេសនេះបញ្ជាទិញ។
លោកស្រី​ Bleeker បានបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃទី​១៧ខែធ្នូ​ ពីតម្លៃវ៉ាក់សាំងដែលប្រទេសបែលហ្សុិកបានបញ្ជាទិញ​ ។ តាមតារាងតម្លៃដែលលោកស្រី​បានបង្ហោះ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech មានតម្លៃ​១៤,៧ដុល្លារ​ក្នុងមួយដូស, Oxford/AstraZeneca តម្លៃ​២,២ដុល្លារក្នុងមួយដូស, Johnson&Johnsonតម្លៃ៨,៥ដុល្លារក្នុងមួយដូស, Sanofi/GSK តម្លៃ​៩,៣ដុល្លារក្នុងមួយដូស, CureVac តម្លៃ​១២,៣ដុល្លារ​ក្នុងមួយដូស​។ ចំណែក Moderna មានតម្លៃថ្លៃជាងគេ គឺដល់ទៅ ១៩ដុល្លារក្នុងមួយដូស។
វ៉ាក់សាំងផលិតដោយក្រុមហ៊ុន អាមេរិកនិងអាល្លឺម៉ង់​Pfizer/BioNTech គឺជាវ៉ាក់សាំងដំបូងដែលប្រទេសតំបន់អឺរ៉ុបបញ្ជាទិញ​ក្នុងនោះមានទាំង​ប្រទេសបែលហ្ស៊ិកផងដែរ​។ លោក Elisabeth Schraepen ​អ្នកនាំពាក្យ​របស់ក្រុមហ៊ុន Plizer អាមេរិកបានឲ្យដឹងថា ការប្រកាសពីតម្លៃ គឺបានបំពានកិច្ចព្រមព្រៀងស្តីពីការរក្សាការសម្ងាត់​ចំពោះតម្លៃវ៉ាក់សាំង​។
តម្លៃវ៉ាក់សាំង គឺត្រូវបានរក្សាជាសម្ងាត់។ មិនតែប៉ុណ្ណោះគឺជារឿងសម្ងាត់ពាណិជ្ជកម្ម រាល់កិច្ចព្រមព្រៀង ជាមួយដៃគូ។
ការបង្ហោះតម្លៃវ៉ាក់សាំងរបស់លោកស្រីលើបណ្តាញសង្គម​ត្រូវ បានគេដកចេញភ្លាមៗ ប៉ុន្តែ​ក៏មានមនុស្សជាច្រើនថតទុកហើយចែកចាយតៗគ្នា ធ្វើឲ្យរឿងសម្ងាត់ក្នុងតម្លៃពាណិជ្ជកម្មត្រូវបែកធ្លាយ៕ដោយ៖ធី រីណា


ចែករំលែក៖