ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ កើនឡើងជាង​៨០លាននាក់ហើយ

ចែករំលែក៖

តាមតួលេខរបស់គេហទំព័រ​Worldometers គិតដល់ថ្ងៃទី​២៦ខែធ្នូនេះ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ80.194.841 នាក់ និងស្លាប់1.756.947 នាក់ ។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយ56.460.230 នាក់ផងដែរ ។
អាមេរិក នៅតែជាប្រទេស​ដែលមានអ្នកឆ្លងច្រើនជាងគេ ដោយកូវីដ​-១៩ គឺរហូតដល់ទៅ19.210.166 នាក់ និងស្លាប់ 338.263 នាក់​។ ឥណ្ឌាឈរលំដាប់ទីពីរ​មានអ្នកឆ្លង 10.169.818 នាក់ និងស្លាប់ 147.379 នាក់។ ប្រេស៊ីលស្ថិតនៅលំដាប់ទីបី មានអ្នកឆ្លង​​7.448.560 នាក់និងស្លាប់ 190.515 នាក់។
ក្រៅពីនេះនៅមាន ប្រទេសចំនួន​៥ ដែលមានករណីឆ្លង លើសពី​២លាននាក់ ក្នុងនោះមាន​ បារាំង រុស្ស៊ី អង់គ្លេស តួកគី​ អុីតាលី​​។ ជាមួយគ្នានេះក៏មានប្រទេសមានករណីឆ្លងលើសពី​១លាននាក់មាន​៩ប្រទេស​គឺ អេស្ប៉ាញ អាល្លឺម៉ង់​ កូឡុំប៊ី​ អាហ្សង់ទីន ​ម៉ិចស៊ីកូ ប៉ូឡូញ​ អុីរ៉ង់ អ៊ុយក្រែន និងប៉េរូ ។
តំបន់ដែលមានករណីឆ្លងច្រើនជាងគេ គឺ៖
-អឺរ៉ុបមានអ្នកឆ្លង 22.421.433នាក់ និងស្លាប់ 516.143 នាក់

-អាមេរិកខាងជើង មានអ្នកឆ្លង 22.055.183 នាក់និងស្លាប់ 493.196 នាក់
-ទ្វីបអាស៊ី មានអ្នកឆ្លង 20.213.882 នាក់ និងស្លាប់329.417 នាក់
-ទ្វីបអាមេរិកខាងត្បូង មានអ្នកឆ្លង 12.817.457 នាក់និងស្លាប់ 355.072 នាក់
-ទ្វីបអាហ្វ្រិកមានអ្នកឆ្លង 2.638.319 នាក់និងស្លាប់ 62.052 នាក់
-ទ្វីបអូសេអានី មានអ្នកឆ្លង 47.846 នាក់និងស្លាប់1.052 នាក់ ។
ជាមួយគ្នានេះក៏មានប្រទេសជំនួន​១៣ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-​១៩​ ហើយនៅពេលខាងមុននឹងមានប្រទេសជាច្រើនទៀតចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល បានទាំងស្រុង នៅជំងឺដ៏កាចសាហាវមួយនេះ៕ដោយ៖ធី រីណា


ចែករំលែក៖