ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារនៅថ្ងៃបុណ្យណូអែល ក្នុងប្រទេស Ethiopia អ្នកស្លាប់កើនឡើង​២០៧នាក់

ចែករំលែក៖

ចំនួនអ្ននស្លាប់ដោយការវាយប្រហារ​ក្នុងរដ្ឋ Benishangul-Gumu ភាគខាងលិចប្រទេសEthiopia បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់​២០៧នាក់ហើយ។
គណៈកម្មការសិទ្ធិមនុស្ស​Ethiopia (EHRC) បានឲ្យដឹងថា ជនរងគ្រោះ​ ក្នុងការវាយប្រហារ​នោះមានបុរស​១៣៣នាក់​​​ ស្ត្រី​៣៥នាក់ មនុស្សចាស់​២០ នាក់ និង​កុមារ១៧នាក់ ។ ការវាយប្រហារកើតឡើង ដោយ​ក្រុមខ្មាន់កាំភ្លើង​បាញ់ប្រហារ និងដុតផ្ទះជាច្រើន​ក្នុងពេលពលរដ្ឋកំពុងតែដេកលក់។
នៅពេលនេះមន្ត្រីក្នុងតំបន់កំពុងតែកំណត់អត្តសញ្ញាណជនរងគ្រោះ​ ​។ នៅក្នុងស្រុកBulen មានពលរដ្ឋរាប់ពាន់នាក់បានចាប់ផ្តើមជម្លៀសចេញពីភូមិស្រុករបស់ខ្លួន​ ក្រោយការវាយប្រហារ​។ ពលរដ្ឋដែលបានជម្លៀសចេញនោះគឺទៅរស់នៅបណ្តោះអាសន្ន​ក្នុងសាលារៀន ។ អង្គការសិទ្ធិមនុស្ស Ethiopia បានអំពាវនាវឲ្យផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ដល់ពលរដ្ឋ​ រងរបួស និងជម្លៀសចេញពីផ្ទះសម្បែង។
អំពើហិង្សា នៅតំបន់ភាគខាងលិចប្រទេសអេធ្យូពី ភាគច្រើនកើនឡើងដោយ​ វិវាទដីធ្លី​និងធន់ធានធម្មជាតិ​ ក៏ដូចជាវិវាទជាតិសាសន៍ផងដែរ។ មកទល់ពេលនេះ​ មិនទាន់ដឹងថា ក្រុមណាមួយលួចវាយប្រហារ​ សម្លាប់មនុស្សយ៉ាងច្រើនបែបនេះឡើយ។ ក្រុមជំនាញEthiopia កំពុងតែបើកការស្រាវជ្រាវ៕

ដោយ៖ធី រីណា(រូបភាព៖BBC)


ចែករំលែក៖