ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងពន្លះគ្នា​ ឆក់យកជីវិតមនុស្សម្នាក់​ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសជាទម្ងន់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះ បន្ទាប់ពីរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ។
គ្រោះថ្នាក់នេះកើតឡើងនាយប់វេលាម៉ោង​១៩៖៤៥​នាទី​ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២​០​២០ លើផ្លូវលេខ ១៤០​ ត្រង់ចំណុចភូមិកែវមន្នី ឃុំសំ​រោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិចយចបានឱ្យដឹងថាមានករណីគ្រោះថ្នាក់​ចរា​ចរណ៍នេះបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សម្នាក់បង្កដោយ
ម៉ូតូ 1គ្រឿង​ ម៉ាកស្កូពី ពណ៌ស ស្លាកលេខកំពត 1​B​-6541 អ្នកបើកបរឈ្មោះ ឈុំ ភារម្យ ភេទ​ប្រុស អាយុ៣១ឆ្នាំ នៅភូមិកែវមន្នី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ម៉ូតូ 1គ្រឿង​ ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1D-4541 អ្នកបើកបរឈ្មោះ សុខ រ៉ន ភេទប្រុស អាយុ53ឆ្នាំ នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់​)។

តាមការបញ្ជាក់​ពីសមត្ថកិច្ចនគរបាល​ ថាម៉ូតូទាំងពីរ​គ្រឿង​ ធ្វើ​ដំណើរ​ក្នុងគោលដៅបញ្រ្ចាសទិសគ្នា​ដោយសារស្ថានភាពមិនប្រកាន់ស្ដាំ​ បណ្ដាលឱ្យ​ម៉ូ​តូស្កូពី​ ចូលមកចំណែកខាងម៉ូតូឌ្រីម​ ។

បច្ចុប្បន្ន​វត្ថុតាង​បង្កគ្រោះ​ថ្នាក់​ចរាចរណ៍​ ត្រូវ​បាន​ន​គ​របាល​ចរាចរណ៍​បញ្ជូន​ទៅអធិការដ្ឋាននគរបាល​ស្រុក​សំរោងទង​ ដេីម្បី​កសាងសំណុំរឿង​ ចាត់ការតាម​នីតិវិធី​បន្ដ។

​ចំណែកអ្នរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរីឯសពបានប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សេនាស័ក្តិ


ចែករំលែក៖