ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម២នាក់តុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារម្នាក់២០ឆ្នាំ និងម្នាក់ទៀត២៥ឆ្នាំ ករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖  លោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងមានលោក ហេង ផេង ជាតំណាងអយ្យការ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទប្រុសស្រី២នាក់ ដោយសម្រេចដាក់ពន្ធនាគារកំណត់ក្មុងម្នាក់រយៈពេលចំនួន២០ឆ្នាំ ដល់២៥ឆ្នាំ ហើយបានពិន័យជាប្រាក់ចំនួន ៤០លានរៀល ដល់៦០លានរៀល ដាក់ចូលជាថវិការដ្ឋ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។
មន្ត្រីតុលាការបានឲ្យដឹងថា, ជនជាប់ចោទប្រុសស្រីទាំង២នាក់រួមមាន៖

ទី១-ឈ្មោះ ម៉ាយ ហា្វនទៀនថាញ់ អាយុ៣១ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលចំនួន២៥ឆ្នាំ ពិន័យជា ប្រាក់ចំនួន៦០លានរៀលចូលថវិការដ្ឋ
ទី២-ឈ្មោះ វ៉ ថាញ់ហុង ភេទស្រី អាយុ៣១ឆ្នាំ ដាក់ពន្ធនាគារកំណត់ចំនួន២០ឆ្នាំ ពិន័យជាប្រាក់ចំនួន៤០លានរៀល ចូលថវិការដ្ឋ។
សូមបញ្ជាក់ថា, ការសម្រេចប្រកាសសាលក្រម លើសំណុំរឿងជនជាប់ចោទ២នាក់នេះ គឺធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមជម្រាបថា, កម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ជាជនជាតិវៀតណាម កាលពីអំឡុងឆ្នាំ២០១៩ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម ដែលប្រព្រឹត្តនៅចំណុចផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

ដោយ៖សិលា


ចែករំលែក៖