ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ចាម​ មិនអនុញ្ញាតឲ្យប្រជា​កសិករ​ចំនួន​ ៣៣​គ្រួសារ​ចង់បាន​ដី​បឹង​ យកមកគ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួននោះទេ

ចែករំលែក៖

ខេត្តកំពង់ចាម៖ បេីតាមការអះអាងពីលោក ផូ មេឃុំកោះរកាស្រុកកំពង់សៀមខេត្តកំពង់ចាមបានឲ្យដឹងថាបន្ទាប់ពីប្រជាកសិករចំនួន៣៣គ្រួសារ រស់នៅក្នុងឃុំកោះរកា បាននាំគ្នាស្នើសុំមកស្ថាប័នពាក់ព័ន្ធ ដើម្បីសុំដីបង្កបង្កើនផលដែលមានទំហំប្រមាណទៅហិកតាស្ថិតនៅទំនប់តាសេកដើម្បីយកមកគ្រប់គ្រងជាកម្មសិទ្ធិស្របច្បាប់នោះ ប៉ុន្តែតាមរយៈការស្នើសុំនេះមិនទាន់មានចម្លើយឆ្លើយតបភ្លាមណាមួយនោះទេប៉ុន្តែអាជ្ញាធរខេត្តបានឲ្យស្ថាប័នជំនាញពាក់ព័ន្ធត្រូវតែនាំគ្នាថែរក្សាដីសាធារណៈរបស់រដ្ឋ

លោកមេឃុំកោះរកា បន្តថា បន្ទាប់ពីលោករាយការណ៍ទៅថ្នាក់លេីរួចនៅថ្ងៃទី១៣ ខែមករាថ្មីៗនេះលោក អ៊ុ ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម អញ្ជើញចុះពិនិត្យមើលទីតាំងដីសាធារណៈរបស់រដ្ឋមួយកន្លែងក្នុងតំបន់ «​ទំទប់តាសេក​» ស្ថិតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀមដោយបានឃើញពីស្ថានភាពជាក់ស្ដែងព្រមទាំងបានជួបជាមួយនឹងប្រជាកសិករមួយចំនួនផងដែរ

ជាមួយគ្នានោះលោក ផូ ក៏បានបញ្ជាក់ពីដីដែលប្រជាពលរដ្ឋបង្ករបង្កើនផល អាស្រ័យផលគឺក្នុងចន្លោះពី១០ទៅ២០ ឆ្នាំរហូតមកដល់សព្វថ្ងៃនេះដីប្រជាពលរដ្ឋខ្លះជាប្រភេទប្រឡាយ ក្រលុក លុះពេលដែលទឹកទន្លេមេគង្គឡើងមកជន់លិចហូរកាត់បាននាំដីល្បាប់មកចាក់បំពេញហើយដីចេះតែដុះបន្តបន្ទាប់ ប្រជាពលរដ្ឋទាំង៣៣គ្រួសារ បានមើលឃើញប្រជាពលរដ្ឋនៅក្នុងសង្កាត់សំបួរមាស ដែលមានដីនៅជាប់និងឃុំកោះរកា ត្រូវបានគេចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យដោយសារតែមើលឃើញបែបនេះហើយទើបពលរដ្ឋទាំងនោះ

ដូច្នេះទេីបប្រជាពលរដ្ឋបាននាំគ្នាសរសេរលិខិតស្នើសុំមកអាជ្ញាធរស្រុករហូតដល់ទៅលើក មិនតែប៉ុណ្ណោះក៏បានស្នេីសុំទៅលោក អ៊ុចាន់ដាអភិបាលខេត្តកំពង់ចាមក្នុងគោលបំណងដើម្បី ស្នើសុំឲ្យមន្ត្រីជំនាញភូមិបាលចុះវាស់វែងធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ដូចអ្នកដែលនៅក្នុងសង្កាត់សំបូរមាស

ជុំវិញបញ្ហានេះដែរបើតាមគំនិតរបស់អាជ្ញាធរឃុំគឺចង់ឲ្យដីដែលប្រជាពលរដ្ឋបង្កបង្កើនផលទាំងនោះទទួលបាននូវកម្មសិទ្ធិស្របច្បាប់ តែអាចប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ ពេលទទួលបានដីហើយពួកគាត់នាំគ្នាចាក់ដីដែលអាចធ្វើឲ្យស្ទះចរន្តទឹកនោះបង្កឲ្យមានផលវិបាកលិចលង់ដល់ក្រុងកំពង់ចាម នៅផ្នែកណាមួយម្យ៉ាងវិញទៀតប្រសិនបេីពលរដ្ឋបរិច្ចាគដីម្នាក់១០ទៅ២០ %​ហើយរៀបចំដាក់ប្រព័ន្ធលូត្រឹមត្រូវនឹងបង្វែរចរន្តទឹកនោះនឹងអាចចៀសផុតពីការលិចលង់ផងដែរ។

ដោយឡែកលោកអ៊ុ ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនាឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធសូមបន្តរួមគ្នាការពារដីធ្លី​-​ត្រពាំង​-​បឹងបួរ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលថ្នាក់ដឹកនាំយើងជំនាន់មុនបានរក្សាទុកដើម្បីជាប្រយោជន៍សម្រាប់កូនចៅយើងជំនាន់ក្រោយដោយមិនឲ្យបាត់បង់នោះទេដោយ៖សហការី


ចែករំលែក៖