ព័ត៌មានទាន់ហេតុការណ៍៖

មុននេះបន្តិច ! មានករណីចិនបាញ់ប្រហារគ្នានៅខេត្តព្រះសីហនុ ស្លាប់ម្នាក់, ជនសង្ស័យ២នាក់សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព័ត៌មានបឋម៖ មុននេះបន្តិច នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានករណីបុរសជនជាតិចិនម្នាក់បានស្លាប់ក្នុងការបាញ់ប្រហារគ្នា នៅផ្លូវស្តុបពាណិជ្ជកម្មផ្លូវឯករាជ្យ ក្រុង-ខេត្តព្រះសីហនុ ។

អំពើឃាតកម្មបាញ់ប្រហារគ្នានេះ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់មនុស្ស២នាក់ ខ្មែរម្នាក់ ចិនម្នាក់ ក្នុងហេតុការណ៍នេះ។
ចំពោះព័ត៌មានលំអិត អង្គភាព កាសែតនគរវត្ត និងធ្វើការផ្សព្វផ្សាយបន្តជូនបន្ថែមទៀត៕

ដោយ៖ សិលា


ចែករំលែក៖