ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋនៅខណ្ឌកំបូល មានក្រុមហ៊ុន ទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៤កន្លែង

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី រស់នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ អាចនឹងមានការងារធ្វើច្រើន តាមរយៈក្រុមហ៊ុនបានដាក់ទុនវិនិយោគរាប់លានដុល្លារ ។ នេះជាការស្រូបយកកម្លាំងពលកម្មនៅក្នុងស្រុក ឲ្យប្រជាពលរដ្ឋមានការងារធ្វើ ដើម្បីទទួលបានប្រាក់បៀវត្សដោះស្រាយក្នុងស្ថានភាពគ្រួសារ។

សូមបញ្ជាក់ថា,នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បើយោងតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតប្រអប់ក្រដាសកាតុង និងផលិតផលវេចខ្ចប់ពីក្រដាសគ្រប់ប្រភេទ របស់ក្រុមហ៊ុន CITY PRINTING (CAMBODIA) COMPANY LIMITED គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៤កន្លែង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖