ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី ស្វាគមន៍​ផែនការ​របស់រដ្ឋបាល​សហរដ្ឋ​អាមេរិកថ្មី​ ​ក្នុង​ការ​បន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ

ចែករំលែក៖

     អន្តរជាតិ៖បេីតាមការលើកឡើងរបស់លោក Dmitry Peskov ដែលជាអ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌី មៀ ពូ ទីន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រទី២២ខែមករា ឆ្នាំ២០២១ថា៖រុស្ស៉ី បានស្វាគមន៍នូវការប្រកាសរបស់រដ្ឋបាលថ្មី​​ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃឌិន កាលពីថ្ងៃព្រហស្បត៍សប្ដាហ៍នេះដែលថាសហរដ្ឋអាមេរិក​ ​នឹងស្វះស្វែងការបន្តរយៈពេលឆ្នាំទៀតនូវសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ដែលត្រូវផុតកំណុតនៅថ្ងៃទី៥ ខែកុម្ភៈខាងមុខនេះ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលវិមានក្រឹមឡាំងបានបញ្ជាក់ថា ខ្លួននឹងរង់ចាំមើលសេចក្តីលម្អិត។

លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ី​ «អាចស្វាគមន៍ឆន្ទៈនយោបាយដើម្បីបន្តសន្ធិសញ្ញានេះ» លោកបន្ថែមទៀតថា «ប៉ុន្តែ អ្វីទាំងអស់នឹងអាស្រ័យលើសេចក្តីលម្អិតនៃសំណើនោះ»

បើតាមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលជាប្រធានថ្មីនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា លោក Bob Menendez ក៏បានចេញសេចក្តីថ្លែងការណ៍មួយគាំទ្រចំណាត់ការរបស់រដ្ឋបាលលោក ចូល បៃឌិន នេះដែរ។

លោក Menendez បាននិយាយថា សន្ធិសញ្ញា New STARTថ្មីនេះ​ «មានសារៈសំខាន់សម្រាប់សន្តិសុខជាតិសហរដ្ឋអាមេរិក។ សន្ធិសញ្ញាថ្មីនេះទប់កម្លាំងនុយក្លែអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ផ្តល់វិធានការខ្លាំងនិងលម្អិតដើម្បីធ្វើឲ្យប្រាកដថា រុស្ស៊ីធ្វើទៅតាមការសន្យារបស់ខ្លួន និងធ្វើឲ្យប្រាកដថាសហរដ្ឋអាមេរិកមានភាពបត់បែនដែលខ្លួនត្រូវការដើម្បីរក្សាសុវត្ថិភាពការពារសន្តិសុខនិងគ្រប់គ្រងការប្រើប្រាស់នុយក្លែអ៊ែរប្រកបដោយប្រសិទ្ធភាព។

ទោះជាយ៉ាងណាក៏ដោយ ក៏លោក Menendez បានថ្លែងថា រដ្ឋបាលរបស់លោក ចូ បៃឌិន «ត្រូវ តែប្រឈមមុខនឹងការសងសឹករបស់រុស្ស៊ីដែលបន្តគំរាមកំហែងដល់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន៕ដោយ៖សតារា

 

រូបថត៖ឯកសារ​ លោក​ Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌី មៀ ពូ ទីន


ចែករំលែក៖