ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក អ៊ុយ វេងគី ទីប្រឹក្សានិងនាយករងខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី២៦ ខែមករា ឆ្នាំ២០២១ នៅគេហដ្ឋានសព ក្នុងរាជធានីភ្នំពេញ។
សម្តេចប្រធានរដ្ឋសភា ចាត់ទុកមរណភាពរបស់ លោក អ៊ុយ វេងគី ជាការបាត់បង់សហការីប្រកដោយគុណធម៌និងសមត្ថភាពខ្ពស់មួយរូប។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះពលីកម្មនៅក្នុងការបំពេញតូនាទីរបស់លោក អ៊ុយ វេងគី នាពេលកន្លងមកក្នុងបុព្វហេតុជាតិមាតុភូមិ។
លោក វេងគី បានទទួលរមណភាពកាលពីព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០២១ ដោយរោគាពាធ។
សូមវិញ្ញាក្ខន្ធ លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សិលា