អតីតប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានទៅកាន់ស្រុកកំណើតនៅ Florida វាយកូនហ្គោលយ៉ាងរំភើយ ចុះចំណែកអនុប្រធានាធិបតី Mike Pence និងរដ្ឋមន្ត្រីការបរទេសអាមេរិក វិញ ពេលនេះ ទៅជាយ៉ាងណាហើយ?
តាមសារព័ត៌មាន Business Insider បានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា អតីតអនុប្រធានាធិបតី Mike Pence ពេលនេះមិនទាន់មានទីកន្លែងស្នាក់នៅពិតប្រាកដនៅឡើយទេក្រោយបញ្ចប់អាណត្តិ ។ នៅពេលនេះ លោកMike Pence កំពុងតែស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះមិត្តភក្តិ។
នៅមុនពេលបញ្ចប់អាណត្តិ លោក Mike Pence និងភរិយាKaren Pence មិនបានបញ្ជាក់ថាទៅរស់នៅទីណានោះឡើយ ។ លោកស្រីKaren Pence មានស្រុកកំណើតនៅIndiana។ ពេលនេះ លោកMike Pence រស់នៅទីណានោះមិនត្រូវបានបង្ហាញឡើយដើម្បីសុវត្ថិភាព។ មានប្រភពព័ត៌មានបានឲ្យដឹងថា គ្រួសារអតីតអនុប្រធានាធិបតីអាមេរិករស់នៅក្នុង រមណីយដ្ឋានរបស់អភិបាលរដ្ឋ Indiana លោក Eric Holcomb។ ចំណែកសមាជិកគណបក្សសាធារណរដ្ឋ បាននិយាយថា អតិតអនុប្រធានាធិបតីបានរស់នៅផ្ទះរបស់បងប្រុសនៅ Columbus ។
ចំណែក អតីតរដ្ឋមន្ត្រីការបរទេស អាមេរិកវិញ លោក Mike Pompeo បានទៅចូលរួមជាមួយមជ្ឈមណ្ឌលHudson ជាស្ថាប័នស្រាវជ្រាវនៅទីក្រុងវ៉ាស៊ីនតោន មានឯកទេសប្រឹក្សាពីគោលនយោបាយសម្រាប់គណបក្សសាធារណរដ្ឋ។
ការចូលរួមក្នុងមជ្ឈមណ្ឌលHudson របស់អតីតរដ្ឋមន្ត្រីការបរទេស គឺជាគោលដៅដើម្បីចូលរួមប្រគួតប្រជែងតំណែងប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ ២០២៤ ៕ដោយ៖ធី រីណា
រូបភាព៖WVLT