ខេត្តបាត់ដំបង ៖ ក្រោយពីកម្លាំងជំនាញនគបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលពាក្យបណ្តឹងពីឈ្មោះ ដុក ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ថា មានករណីរំលោភសេពសន្ថវៈលើកូនស្រីជាអអនីតិជនរបស់គាត់នោះ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ព្រឹក សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកប្រព្រឹត្តក្នុងករណីនេះយកទៅចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា នៅថ្ងៃខាងលើស្ត្រីដែលជាម្តាយបានប្តឹងទៅលើជនល្មើស១នាក់ឈ្មោះ ហួត ហៃ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ថាបានចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់អាយុ០៩ឆ្នាំ រស់នៅចំណុចកើតហេតុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោ៨យប់ ។
ក្រោយពពេលទទទួលបណ្តឹងនេះរួចមក កម្លាំងជំនាញបានចុះស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួត ហៃ នៅចំនុចភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ភ្លាមៗផងដែរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន(រំលោភបានសម្រេច) ខណ:ក្មេងស្រីដេកក្នុងផ្ទះតែម្នាក់ឯង ហើយម្តាយមិននៅផ្ទះ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ដោយ÷ប្រាថ្នា