ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន​មេក្លោងចាប់ដី​អនាធិបតេយ្យ​ ននិងបក្សពួក​ ១០​នាក់​ម្សិលមុិញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើយោងតាមប្រភព​ពី​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថា​ នៅថ្ងៃទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ម្សិលមុិញ សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ បានចុះប្រតិបត្តិការ​ឃាត់ខ្លួន​មេក្លោងចាប់ដី​អនាធិបតេយ្យ​និង​បក្សពួក​ចំនួន ១០​ នាក់​ នៅ​តំបន់​ ពូយម៉ាចូវ​ ភូមិ​ គគីរ​ ឃុំ​ បិតត្រាង​ ស្រុក​ ព្រៃ​នប់​ ខេត្ត​ ព្រះសីហនុ​ ដកហូត​អាវុធ​ខ្លី​ ១ដេីម​ ដេីម្បី​កសាងសំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់​ការ​តាមច្បាប់​។

សមត្ថកិច្ចបានបន្តថា,មេក្លោងចាប់ដី​អនាធិបតេយ្យ​មានឈ្មោះ​ កុយ​ ស៊ុន​ ជា​អតីត​ឧត្ដមសេនីយ៍​មួយរូប​ និង​ បក្សពួក​ តែងតែធ្វេី​សកម្មភាព​ដេីរចាប់ដី​របស់​ប្រជាជន​ និង​ដីរដ្ឋដោយខុសច្បាប់​នៅ​ភូមិ​ គគីរ​ ឃុំ​ បិតត្រាង​ ស្រុក​ ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ដោយមានមេក្លោងធំនៅ​ភ្នំពេញ​ នៅ​ពី​ក្រោយ​ខ្នង​ ។

ប្រភព​ពី​សមត្ថភាព​បានអោយដឹងទៀតថា​ ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាមច្បាប់​ ។ នៅមាន​ក្រុម​អនាធិបតេយ្យ​ជា​ច្រើន​ក្រុម​ទៀត​កំពុង​ធ្វើ​សកម្មភាព​ ដែលអាជ្ញាធរខេត្តព្រះសីហនុកំពុងតែមានវិធានការ លុបបំបាត់ក្រុមទាំងនេះ តាមរយៈការឃាត់ខ្លួនជាបន្តបន្ទាប់។

សូមបញ្ជាក់ថា​ ករណី​ចាប់​ដី​អនាធិបតេយ្យ​នៅ​ខេត្តព្រះសីហនុ​ បានកេីតឡេីង​បន្ទាប់​ពី​វត្តមាន​វិនិយោគ​ចិនចូលមកកាន់​ខេត្ត​ជាប់​សមុទ្រ​មួយនេះ​ ។ ជា​ពិសេស​វិវាទដីធ្លី​បានក្លាយ​ទៅជា​បញ្ហា​ស្មុគស្មាញ​ខ្លាំង​ដល់​អាជ្ញាធរ​ ព្រោះ​ដីខ្លះ​មាន​ម្ចាស់​រហូត​ដល់​ជិត​ ១០​ នាក់​ក៏មាន​។

ជាទូទៅ​គេសង្កេត​ឃើញថា​ អ្នកណាមានអំណាច​ មានលុយ​ អ្នកនោះនឹងមានប្រៀបឈ្នះក្លាយជាម្ចាស់ដី​ ។ ចំណែក​អ្នកតូចតាចក្លាយជាអ្នករងគ្រោះ​ ។
សូមជម្រាបជូនថា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការក្រើនរំលឹក ទៅដល់អាជ្ញាធរ និងមន្ត្រីជំនាញ ត្រូវសិក្សានិងធ្វើការពិនិត្យឲ្យបានច្បាស់លាស់ មុននិងចេញប័ណ្ណកម្មសិទ្ធិ ជៀសវាងការចេញជាន់គ្នា បង្កើតទៅជាវិវាទមិនចេះចប់៕

ដោយ៖សហការី


ចែករំលែក៖