ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨៩១សហការជាមួយកងកម្លាំងយោធាកងពលលេខ៥១ នៅវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានទទួលពលករខ្មែរចំនួន ៣នាក់ពីទាហានឈុតខ្មៅថៃនៃកងអនុសេនាធំ១២០១ បានបញ្ជូនមកពីផ្សាររោងគ្លឿ ( ប្រទេសថៃ ) ដើម្បីមកធ្វើចត្តាឡីស័ករកមេរោគcovid-19។
ពលករខ្មែរដែលភាគីថៃបញ្ជូនមកនោះមាន ឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ សៀង ផុល ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
២/ឈ្មោះ សាមុន បេងលាប ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិម្កោ ឃុំតាល្អង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
៣/ឈ្មោះ សុប បន ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិកោកកាណាំង ឃុំគុតតាសត ស្រុកអូរជ្រៅ ។
ពលករទាំង៣ត្រូវបានបញ្ជូនមកតាមអូរព្រំដែន កម្ពុជា ថៃចំណុចរោងម៉ាស៉ីនក្រុមហ៊ុនកាស៊ីណូគ្រេនដាយម៉នស៉ីធីក្រោយនាគមាស ត្រូវបានសមត្ថកិច្ចយើងធ្វើការអប់រំរួចបញ្ជូនមកធ្វើចត្តាឡីស័ក ។
លោក ហាំ វណ្ណៈ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១បានចាត់កម្លាំងប៉ុស្តិ៍ក្បាលស្ពាននៃវរៈ៨៩១ដឹកនាំដោយ លោក សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន នៃវរៈ៨៩១បានដឹកបញ្ជូនពលករទាំង៣នាក់ទៅកាន់មណ្ឌលចត្តាឡីស័កនៅមណ្ឌលសុំចត ស្ថិតនៅក្នុងសាលាបឋមសិក្សាហ៊ុនសែន ព្រហ្មនិម្មិត (ហៅសាលាព្រហ្មនិមិត្ត)ស្ថិតនៅក្នុង ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកមេបញ្ជាការបញ្ជាក់ថាចំពោះករណីខាងលើនេះប៉ុស្តិ៍ក្បាលស្ពាននៃវរៈលេខ៨៩១បានបញ្ជូនពលករទៅកាន់ចត្តាឡីស័កចំនួន ៥ លើកហើយក្នុងនោះលោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕
ដោយ៖វណ្ណា