ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំ​ព​ញ ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ ធ្វើឱ្យអ្នកជិះរងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ហើយម៉ូតូ​ខូចខ្ទេច​ទាំងសងខាង ខណៈដែល​ភាគីម្ខាងចេញពី​លេង​បាល់ទះ​វិញ បើកម៉ូតូឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត មក​តាមផ្លូវត្រង់​បុក​ចំក្បាំងម៉ូតូបណ្ដាល​ឲ្យ​ដួល​បោក​អូស​ដាច់​មេជើង​ម្នាក់ និង​ម្នាក់ទៀត​ចុក​ឆ្អល់ ចំណែក​ម៉ូតូ​ខូចខាត​ទាំងសងខាង​។​

គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ននេះ​កើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាម​បណ្ដោយ​ផ្លូវ​លេខ១៣២ ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ប្រភពព័ត៌មាន​នៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាវ៉េវ​ ពណ៌​ខ្មៅ ពាក់ស្លាក​ភ្នំពេញ 1IE-2164 បើកបរ​ដោយ​បុរស​ម្នាក់តាម បណ្ដោយ​ផ្លូវលេខ១៣២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈមកដល់​ត្រង់ចំណុច​កើតហេតុ ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌​ខ្មៅ ពាក់ស្លាក​លេខភ្នំពេញ 1HM-8936 ចេញពី​កន្លែង​លេង​បាល់ខាងក្រោយ​អតីត​ក្លិប​បេស​រ៉ូម ដោយបើកឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ត្រូវ​ម៉ូតូ​វ៉េវ​បុក​ បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ហុងដាឌ្រីមដួល​បោក​អូស​ដាច់​មេជើង​ខាងឆ្វេង ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហុង​ហាក់ ចំណែកអ្នកបើកម៉ូតូវ៉េវបានចុក​ឆ្អល់​នៅ​កន្លែងកើតហេតុ ។

​បន្ទាប់ពី​កើតហេតុភ្លាមៗ​សមត្ថកិច្ច​ប៉ុស្តិ៍​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ខណ្ឌ បាន​ចុះ​មកដល់​ហើយបាន​ជួយ​សម្របសម្រួល ទើប​ខាង​ម៉ូតូ​វ៉េវព្រម​សង​ចំនួន​50$​ ដើម្បីបញ្ចប់រឿង ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖