ភ្នំពេញ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ – ក្រុម Green Terrance ដែលជាសេវាកម្មជួយអ្នកប្រើប្រាស់បង្កើតសួនបន្លែតាមសំយ៉ាបផ្ទះបានឈ្នះទឹកប្រាក់ ៣ ពាន់ដុល្លារពីក្រុមហ៊ុន Smart Axiata ក្នុងកម្មវិធី SmartSpark ដែលបង្កើតឡើងសម្រាប់ជំរុញឲ្យមានការរីកដុះដាលនៃសហគ្រិនសង្គមនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសាកល (SDGs) ។
បង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartSpark មានរយៈពេលបីឆ្នាំ ដែលមាន កម្មវិធីរហូតដល់ប្រាំបួនជំនាន់ ក្នុងការស្វែងរកក្រុមសហគ្រិនវ័យក្មេង មានគំនិតបង្កើតអាជីវកម្មសង្គមដែលចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រុម Green Terrance ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងចំណោមក្រុមសហគ្រិនសង្គមចំនួនប្រាំមួយក្រុម ដែលស្ថិតក្នុងជំនាន់ទី ៦ នៃកម្មវិធី SmartSpark ដែលផ្ដោតលើដំណោះស្រាយសង្គមនិងគំនិតអាជីវកម្មផ្នែកបរិស្ថានជាពិសេសគឺបញ្ហា ផ្លាស្ទិកប្រើបានតែមួយដង។ Green Terrace បង្កើតឡើងដើម្បី ផ្តល់ជាសេវាកម្មរៀបចំសួនបន្លែតាមផ្ទះ ដែលមានផ្តល់ជាគ្រាប់ពូជ សំភារៈ និង ការរៀបចំរចនា តាមតម្រូវការរបស់អតិថិជន។
ក្រុមទាំង ៦ ក្រុមបានចំណាយពេល ៣ ខែ ធ្វើការជាមួយអ្នកណែនាំ និងអ្នកបណ្ដុះបណ្ដាលពី Impact Hub ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេមុនពេលវគ្គជម្រុះចុងក្រោយនៅថ្ងៃសុក្រ ទី២៩ ខែមករា។
សហស្ថាបនិកនៃ Green Terrace ឈ្មោះ ឈូន វីរៈរដ្ឋា បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះទំនុកចិត្តដែលសមាជិកក្រុមរបស់យើងបានបង្ហាញក្នុងកម្មវិធី។ សូមអរគុណដល់ Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata ដែលបានផ្តល់ឱកាស និងការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីអភិវឌ្ឍកម្មវិធីបស់យើង។ ហើយសេវាកម្មរបស់យើងនឹងមានឥទ្ធិពលធំធេង និងវិជ្ជមានទៅលើបរិស្ថាន។»
ក្នុងជំនាន់ទី៦ នៃកម្មវិធី SmartSpark (បរិស្ថាន) មានគំនិតអាជីវកម្មល្អៗចំនួនប្រាំមួយ ដើម្បីកំណត់ឥទ្ធិពលប៉ះពាល់លើ បរិស្ថាន រួមមាន៖
អ្នកនាង Melanie Mossard នាយកនៃសហគ្រិនភាព និងនវានុវត្តន៍ ប្រចាំ Impact Hub Phnom Penh សរសើរ និងគាំទ្រដល់គំនិតផ្ដួចផ្ដើមថា ៖«នៅ Impact Hub យើងជឿថាសហគ្រិនភាពគឺជាផ្នែកមួយយ៉ាងសំខាន់ និងមានឥទ្ធិពលក្នុងការជួយរួមចំណែកដោះស្រាយ បញ្ហានៅជុំវិញខ្លួនយើង។ នៅក្នុងកម្មវិធី SmartSpark ជំនាន់ទី៦នេះ យើងបានប្រមូលផ្តុំនូវយុវជនដែលមានឆន្ទះជា សហគ្រិនមកពីជំនាញខុសៗគ្នា ដូចជា កសិកម្ម វិស្វកម្ម រចនា និង ជំនួញ ដែលពួកគាត់មានគោលជំហរួមមួយគឺ ស្វែងរក និងបង្កើតដំណោះស្រាយ។ អស់រយៈពេល៣ខែកន្លងមក ពួកគាត់បានចំណាយពេលសិក្សាពីចំណោទបញ្ហា សិក្សាពីទីផ្សារ បង្កើតជាគំរូផលិតផល និងសាកល្បងវាក្នុងទីផ្សារ។ យើងសង្ឃឹមថាកម្មវិធីនេះ និងផ្តល់ជាគ្រឹះសម្រាប់ឲ្យក្រុមរបស់ពួកគាត់ ដើម្បីអភិវឌ្ឍ ជំនាញ ចំណង់ចំណូលចិត្ត និងការតាំងចិត្តក្នុងការបង្កើតធុរកិច្ជបង្កើតថ្មីរបស់ពួកគេ។»
លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈ ប្រចាំក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖«បំរែបំរួលអាកាសធាតុ និងផលប៉ះពាល់របស់យើងទៅលើចីរភាពនៃបរិស្ថានគឺជាបញ្ហាប្រឈមដ៏សំខាន់បំផុតក្នុងជំនាន់របស់យើង ហើយយើងមិនសល់ពេលវេលាច្រើននោះទេ ដើម្បីធ្វើការផ្លាស់ប្តូរអ្វីដែលយើងចាំបាច់។ ខណៈពេល ដែលវាងាយនឹងមានទុទិដ្ឋិនិយមអំពីស្ថានភាពនៃភពផែនដីរបស់យើង នេះគឺជាសកម្មភាពលើកទឹកចិត្ដមួយ ដែលបានចែករំលែកនូវចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តពីសហគ្រិន សង្គមវ័យក្មេង ក្នុងកម្មវិធី SmartSpark ជំនាន់ទី ៦ ដែលយល់ដឹងថាអ្នកអាចធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដ សូម្បីតែនៅកម្រិតសហគមន៍មូលដ្ឋាន ដោយការអភិវឌ្ឍគំនិតឆ្លាតវៃ ដែលលើកកម្ពស់ការយល់ដឹងអំពីបញ្ហា និងជួយដោះស្រាយបញ្ហាជីវិតពិត។»
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad”ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុនUniversal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អីុមែ៉ល៖koam.tivea@smart.com.kh