ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូនិងម៉ូតូបុកគ្នាស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតបានរងរបួសធ្ងន់និងស្រាលដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី ០៧ ខែ០២ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រងចំណុចបែកជា៤ស្ថិតនៅភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង។
សមត្ដកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួួយគ្រឿងម៉ាកហុងដាមានឌុបគ្នា២នាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង.1J.8954.បើកបរមដោយឈ្មោះ ភិន ផល្លី ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិព្រៃពូចឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងម៉ូតូ ម្ខាងទៀតម៉ាកសង់សេ១២៥ មានគ្នា២នាក់ កំពង់ឆ្នាំង1F.9794 ដែលមានអ្នកបើកបរឈ្មោះ ម៉ាត់ ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ មានឌុបមនុស្ស២នាក់ពីក្រោយ ឈ្មោះហ៊ុយ ភេទស្រី អាយុ១៨ ឆ្នាំ បើកបរពីកើតទៅលិច បានបុកគ្នាជាមួយនឹងម៉ូតូម៉ាកហុងដាពណ៌ខ្មៅ បណ្តាលអោយម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់និងស្រាលផងដែរ។
ក្រោយពេលកើតហេតុអ្នកស្លាប់ត្រូវបានក្រុមគ្រួសារដឹកយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ។

ដោយឡែកអ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តមន្ទីរពេទ្យខេត្តដឹកយកទៅសង្គ្រោះបន្ទាន់ ។ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគបាលក្រុងកំពង់ឆ្នាំងរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ ៕

ដោយ៖ចន្ថា


ចែករំលែក៖