ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបៃឌិន និងភរិយាជូនពរឆ្នាំថ្មី​

ចែករំលែក៖

នៅក្នុងឃ្លីបវីដេអូ ដែលសេតវិមានបានផ្សព្វផ្សាយ នៅថ្ងៃទី​១៣ខែកុម្ភៈ ប្រធានាធិបតីបៃឌិន និង ភរិយា បានផ្ញើសារជូនពរឆ្នាំ«ឆ្លូវ» ប្រកបដោយសុភមង្គល សន្តិភាពនិងវិបុលភាព។
លោកបៃឌិន​បានថ្លែងនៅក្នុងឃ្លីប ថា​ «ខ្ញុំនិងភរិយា សូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំរបស់ពលរដ្ឋ ដែលមានពេលវេលាចូលឆ្នាំនៅពេលនេះ​ ប្រកបដោយ​សុភមង្គល​»។ ចំណែក លោកស្រី​Jill Biden បានលើកឡើងថា ឆ្នាំឆ្លូវ គឺជាការរំលឹកដល់យើងពីការប្តេជ្ញា តស៊ូ រឹងមាំ​របស់មនុស្សគ្រប់រូប​។ លោកស្រីបន្តទៀតថា ចង្កៀងគោម បានដុតបំភ្លឺ ក្តីសង្ឃឹម​​ នៅខាងមុខ​របស់យើង ។
នៅក្នុងឃ្លីបវីដេអូ លោកបៃឌិន​ក៏បានបង្ហាញពីក្តីបារម្ភពីជំងឺកូវីដ -១៩ បានសម្លាប់មនុស្សជាច្រើន ។ អ្វីដែលគួរបារម្ភនៅពេលនេះ គឺការរើសអើងជាតិសាសន៍ សំដៅទៅលើក្រុមជនជាតិអាស៊ី​ ។ លោកបៃឌិនបន្តទៀតថា ទាំងនោះជាសកម្មភាពខុសឆ្គង ជាភាពអាម៉ាស់ អមនុស្សធម៌របស់អាមេរិក។
ដើម្បីទប់ស្កាត់ការការរើងអើងជាតិសាសន៍ ​លោកបៃឌិនបានចុះហត្ថលេខាលើច្បាប់ប្រឆាំង​ការរើសអើងជាតិសាសន៍មកលើពលរដ្ឋតំបន់អាស៊ី។​
លោកបៃឌិន បញ្ជាក់ទៀតថា ពហុជាតិសាសន៍ បានបង្កើនជាកម្លាំងជួយដល់យើងទាំងអស់គ្នា​គាន់តែរីកចម្រើន ​។ លោកក៏បានសន្យាថា នឹងចាត់វិធានការដល់ការរើសអើងជាតិសាសន៍នៅក្នុងទឹកដីអាមេរិក៕ ដោយ៖ធី រីណា

រូបភាព៖ chụp màn hình


ចែករំលែក៖