ព័ត៌មានទាន់ហេតុការណ៍៖

ទិញដីជាង១លានដុល្លារ នៅស្រុកបាធាយខេត្តកំពង់ចាមមានទាំងសុីញ៉េដឹងឮ ចៅហ្វាយស្រុក មេឃុំ និងបង់ពន្ធប្រថាប់ត្រា ប៉ុន្តែចុងក្រោយដីខ្យល់ តើគេធ្វើបានដោយរបៀបណា ?

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានគេទម្លាយអោយដឹងថា លោក ឈ្មោះ ឃី ម៉ានិត អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ១៤២A ផ្លូវលេខ១៤៦ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្ខពួកច្រើននាក់ទៀត អ្នកគួកជេរទិញលក់ដី ត្រូវ បាន ម្ចាស់លុយដាក់ឱសានវាទឲ្យចូលខ្លួនមក ដោះស្រាយត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បេីនៅរឹងរូសគេចវេស នឹងប្ដឹងពីបទ(ឆបោក) បន្តចាត់ការតាមច្បាប់មិនខាន ដែលបាន ចោទថា លក់ដីខ្យល់ចំនួន២៧ហិកតា នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ចំណាយលុយប្រមាណជាង ១លានដុល្លារ ទីបំផុតជាដីខ្យល់ បោកប្រាស់ទាំងស្រុង។

សូមបញ្ជាក់ថា តាមអងុ្គហេតុដំបូងកាលពីអំឡុង ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ ឃី ម៉ានិត ដែលជាឈ្មួញកណ្ដាល ហៅថាអ្នកគួកជេរដីរៀបដី បានទទួល លុយពីអ្នក ទិញដី ជាបន្តបន្ទាប់ចំនួន ៤ទៅ៥លើក មានកុងត្រាលក្ខខណ្ឌ ត្រឹមត្រូវសរុបជាង១លានដុល្លារ ដេីម្បី យកលុយទៅប្រមូលទិញដីស្រែប្រាំងពីពលរដ្ឋចំនួន២៧ហិកតា ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីផ្ទេរកម្មសិទ្ធឱ្យមកជនរងគ្រោះ ។ លុះដល់អំឡុង ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ ឃី ម៉ានិត បានរត់ការផ្ទេរកម្មសិទ្ធបង់ពន្ធប្រថាប់ត្រា រួចរាល់ មកអោយជនរងគ្រោះប្រាកដមែន ។ ខណៈនោះជនរងគ្រោះ ក៏បានប្រគល់លុយបង្គ្រប់ឱ្យជនសង្ស័យឈ្មោះ ឃី ម៉ានិត គ្រប់ចំនួន ដើម្បីយកដីមកគ្រប់គ្រង ។
ដំណេីររឿងបន្តថា ក្រោយកាន់កាប់ដីបានរយៈពេលជាង១ខែស្រាប់តែម្ចាស់ដីដើមចេញមុខតវ៉ាថា គាត់មិនបានលក់ដីនេះទេ ហើយក៏មិនបានទទួលលុយពីឈ្មោះ ឃី ម៉ានិត អ្វីដែរ..? ចំពោះស្នាមមេដៃនៅក្នុងលិខិតទិញលក់ដីនោះ គឺពុំមែនជាស្នាមមេដៃរបស់ខ្លួនឡើយ ។ បន្ទាប់មកក៏មានប្រតិកម្មស្រាវជ្រាវរកការពិត ខណៈ ឈ្មោះ ឃី ម៉ានិត បានយកលុយ រត់គេចខ្លួនបាត់ស្រមោល រីឯការធ្វេីលិខិតផ្ទេរកម្មសិទ្ធក្លែងបន្លំមេដៃ និងបានបង់ពន្ធប្រថាប់ត្រាទៀតផង ចុងក្រោយជនរងគ្រោះប្រគល់លុយឱ្យគ្រប់ចំនួន ។ ចុងក្រោយ ស្រាប់តែម្ចាស់ដីដើម ចេញមុខអះអាងថា៖ ខ្លួនមិនបានលក់ដីទេ ហើយក៏ពុំបានទទួលលុយអ្វីដែរ!។
ជនរងគ្រោះ បាន អះអាង បញ្ជាក់ ថា លោក ឈ្មោះ ឃី ម៉ានិត អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ១៤២A ផ្លូវលេខ១៤៦ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្ខពួកច្រើន នាក់ទៀត អ្នកគួកជេរទិញលក់ដី ត្រូវ បានម្ចាស់លុយដាក់ឱសានវាទឲ្យចូលខ្លួនមក ដោះស្រាយត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បេីនៅរឹងរូសគេចវេស នឹងប្ដឹងពីបទឆបោកចាត់ការតាមច្បាប់មិនខាន ។
និយាយរួមទៅ ហេតុអ្វីក៏អាជ្ញាធរពាក់ព័ន្ធ បានទទួលស្គាល់និងចុះហត្ថលេខា បោះត្រាលើលិខិតស្នាមទាំងនោះ ! មានន័យថា អំពើឆបោកនេះ កើតឡើងជាលក្ខណៈប្រព័ន្ធជាមួយនឹងអាជ្ញាធរផងដែរ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖