ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែកុម្ភៈ! នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ នឹងមានការរអាក់រអួលផ្គត់ផ្គង់ចរន្ត

ចែករំលែក៖

ភ្នំពេញ​៖ បើ​យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីប្រកាសព័ត៍មានស្តីពី​ ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន ៕

តោះបេីចង់ដឹងច្បាស់ថាតេីតំបន់ណាខ្លះ​ នឹងត្រូវ​មានការរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គីសនី​ សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីជូន​ដំណឹងរបស់អគ្គិសនីកម្ពុជាទាំងស្រុងមានដូចខាងក្រោម៖


ចែករំលែក៖