ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនផ្តល់អាទិភាពចាក់វ៉ាក់សាំងជូនកម្លាំងទាហាន

ចែករំលែក៖

តាមការលើកឡើងរបស់កម្លាំងទាហាន​ហ្វីលីពីន បានឲ្យដឹងថា ​កម្លាំងទាហាន​២៥%​ នឹងទទួលបានការចាក់វ៉ាក់សាំង​មុនគេ ពេលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងបានមកដល់ ប្រទេសនេះ។
តាមគេហទំព័រ pna.gov.ph ​របស់ហ្វីលីពីន​ នៅថ្ងៃទី​១៨ខែកុម្ភៈ​ បានផ្សាយថា លោកCirilito Sobejana មេបញ្ជាការកងទ័ពហ្វីលីពីន បានបញ្ជាក់ថា ទាហានចំនួន​២៥%នឹងទទួលបានការចាក់វ៉ាក់សាំងភ្លាមៗពេលមានវ៉ាក់សាំង ដើម្បីបំពេញភារកិច្ចការពារ ជាតិបានល្អបំផុត។
ឧត្តមសេនីយ៍​Cirilito Sobejana បញ្ជាក់ទៀតថា កម្លាំងទាហាន ជួរមុខដែលត្រូវបំពេញភារកិច្ចជាច្រើន ចាំបាច់ត្រូវទទួលបានការចាក់វ៉ាក់សាំងមុនគេ បន្ទាប់មក គឺក្រុមអ្នកជួរមុខ មានក្រុមគ្រូពេទ្យជាដើម។
លោក​Cirilito Sobejana បានបន្តទៀតថា ទាហានទាំង ២៥%ដែលបានចាក់មុនគេ នឹងទៅជួយការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមកន្លែងចាក់វ៉ាក់សាំងផ្សេងទៀត នៅទូទាំងប្រទេស​។
បច្ចុប្បន្ន ហ្វីលីពីន ជាប្រទេសមានចំនួនអ្នកឆ្លងច្រើនជាងគេលំដាប់ទីពីរ​នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ។ គិតមកទល់ពេលនេះ ហ្វីលីពីនមានអ្នកឆ្លងសរុប 555.163 នាក់ និងស្លាប់ ១១.៦៧៣នាក់ ។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ប្រទេសនេះរកឃើញមានអ្នកឆ្លងថ្មី ជាង ១៧០០នាក់ ៕

ដោយ៖ធីរីណា(រូបភាព៖TTXVN)


ចែករំលែក៖