ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ “កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ-១៩ បានឡើយ ព្រោះកម្ពុជាមានសាក្សីសំខាន់ចំនួន២ គឺអង្គការសុខភាពពិភពលោក និងគណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក CDC

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ “កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ-១៩ បានឡើយ ព្រោះកម្ពុជាមានសាក្សីសំខាន់ចំនួន២ គឺអង្គការសុខភាពពិភពលោក និងគណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក CDC 

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបកស្រាយ ទាក់ទងទៅនិឹងការផ្សព្វផ្សាយថា កម្ពុជាបានលាក់បាំងព័ត៌មានពីការស្លាប់នៃអ្នកកើតជំងឺកូវីដ-១៩ តែនេះជាព័ត៌មានមិនពិត ព្រោះថាកិច្ចការងារនេះ ក្រសួងសុខាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយគណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក CDC និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដូច្នេះកម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ-១៩ នេះបានឡើយ។ 

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក CDC គេធ្វើកិច្ចការងារនេះច្បាស់លាស់ណាស់ មិនអាចភូតកុហករដ្ឋាភិបាល របស់គេនោះទេ ។ ប្រការនេះហើយដែល កម្ពុជាមានសាក្សីសំខាន់ចំនួន២ គឺ អង្គការសុខភាពពិភពលោក និងគណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ហើយ ក្រសួងសុខាភិបាលកម្ពុជាមិនអាចធ្វើតែម្នាក់ឯងក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះបាននោះទេ។​ ស្ថាប័នអន្តរជាតិធំៗ២នេះ ជាមូលដ្ឋានក្នុងការបង្ហាញថា កម្ពុជាមិនបានលាក់បាំងព័ត៌មាននោះទេ។

ដោយ ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា


ចែករំលែក៖