ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមហាហង្ស អលស្តារ FC បានពានដល់ទៅ៥ក្នុងការប្រកួតមួយ

ចែករំលែក៖

ភ្នំពេញ៖ គិតមកដល់រាត្រីថ្ងៃទី២១ ខែកុម្ភៈម្សិលមិញនេះ ការប្រកួតពានរង្វាន់បាល់ទាត់ ក្នុងសាល TIGER ឆ្នាំ២០២០ ថ្នាក់ជាតិ បានរកឃេីញម្ចាស់ជ័យលាភីលេខ១ ទទួលបានពានជើងឯកហើយ គឺបានទៅលើក្រុមបាល់ទាត់មហាហង្សអលស្តារ FC បានយកឈ្នះក្រុមឪម៉ាល់ FC លទ្ធផល9-4នៅមជ្ឈមណ្ឌលកីឡា

ដឹប្លូស្ព័តអារីណា។ រឿងដែលនឹកស្មានមិនដល់មួយទៀតគឺក្រុមមហាហង្ស អលស្តារ FC បានពានដល់ទៅ៥ក្នុងការប្រកួតមួយនេះផងដែរ។ 

នៅក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់មហាហង្សអលស្តារ FCប្រកួតជាមួយក្រុមឪម៉ាល់ FC ហើយទទួលបានជ័យជំនះ ភ្លូកទឹកភ្លូកដី ទទួលបានពានក្រុមជេីងឯក ដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ចាការកង រាជ អាវុធ ហត្ថ លើ ផ្ទៃ ប្រទេស បានផ្តល់ពាននេះទៅដល់ក្រុមមហាហង្សអលស្តារ FC ហើយក្នុងនោះក្រុមមហាហង្សក៏បានទទួលពាន៤ផ្សេងទៀតផងដែរ។ 

លោក អ៊ិន សុភិន ដែលជាស្ថាបនិកក្រុមបាល់ទាត់មហាហង្សអលស្តារ FC បានប្រាប់ឲ្យដឹងថា ជាមហាកិត្តិយសនិងមោទនភាពខ្លាំងមែនទែនសម្រាប់ជោគជ័យមួយនេះ លោកស្ទេីរតែនឹកស្មានមិនដល់ទៅហើយថាការប្រកួតនេះ ក្រុមបាល់ទាត់មហាហង្ស អាចទទួលបានពានដល់ទៅ៥ ក្នុងចំណោមពានសរុប៦។ ពិតជាបំបែកឯកត្តកម្មមែនក្នុងប្រទេសកម្ពុជាលោកជឿថាមិនទាន់មានក្រុមណាអាចដណ្តើមបានស្ទេីរតែទាំងអស់ពីការប្រកួតបែបនេះទេ ជាពិសេសការប្រកួតថ្នាក់ជាតិ។ លោកបានប្រាប់ឲ្យដឹងថា ជ័យលាភីមិនធ្លាប់មានសម្រាប់ក្រុមបាល់ទាត់មហាហង្ស គឺទទួលបានពានដូចជា៖ ពានរង្វាន់ ជើងឯក, ក្រុមទទួលបាន Fair play ក្រុមដែលលេងបាល់ល្អជាងគេ, កីឡាករឆ្នេីមប្រចាំការប្រកួត, អ្នកចាំទីឆ្នើម និងពានចុងក្រោយគឺគ្រូបង្វឹកឆ្នេីម។ ហេីយក្រៅពីការទទួលបានពានហើយក៏ទទួលបានប្រាក់រង្វាន់ផងដែរ លោកពិតជាមានមោទនភាពខ្លាំងចំពោះក្រុមមហាហង្សណាស់។ 

លោកបន្តថា នៅក្នុងចំណោមពានទាំងអស់ដែលទទួលបានគឺសុទ្ធតែមានតម្លៃ តែក្នុងនោះពានមួយគឺពាន  Fair Play គឺជាពានដែលលើកកិត្តិយសមុខមាត់លុបលាងពាក្យចចាមអារ៉ាម ដែលវាយប្រហារមកលេីក្រុមមហាហង្ស ព្រោះថាកន្លងមកមានព័ត៌មានខ្លះចុះផ្សាយបង្ខូចកេរ្តិ៍ឈ្មោះថា ក្រុមបាល់ទាត់មហាហង្ស បង្កជម្លោះឬក៏តែងប្រើហិង្សាពេលប្រកួតជាដើម តែសម្រាប់ពាននេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា ក្រុមបាល់ទាត់មហាហង្ស គឺជាក្រុមដែលល្អ មិនមានបញ្ហាដូចការចោទប្រកាន់កន្លងមកនោះទេ ព្រោះថាមុនក្រុមបាល់ទាត់ទទួលបានពាននេះ គឺត្រូវបានគណៈកម្មាការពិនិត្យនិងដាក់ពិន្ទុសុក្រឹតណាស់ ។ 

ទោះបីជាយ៉ាងណា លោក អ៊ិន សុភិន ក៏មិនភ្លេច ក្នុងការបន្តហ្វឹកហាត់ក្រុមបាល់ទាត់បន្តទៀតដែរ ដើម្បីត្រៀមខ្លួនទៅប្រកួតនៅប្រទេសវៀតណាម នៅលេីឆាកអន្តរជាតិ ហើយទាក់ទងកាលបរិច្ឆេទថាចេញទៅប្រកួតពេលណាលោកនៅមិនទាន់ច្បាស់ទេ ដោយសារតែពេលនេះនៅលើសកលលោកកំពុងមានបញ្ហាកូវីដ-១៩៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖