ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អ្នកដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជុំវិញ ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ នឹងមានទោសទណ្ឌ ហើយនឹងអាចបិទអាជីវកម្មជាបណ្ដោះអាសន្នផងដែរ បើម្ចាស់អាជីវកម្មមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល។
នេះបើតាមការលើកឡើងរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសដែលលោកប្រគល់ម៉ាសរាប់សិបម៉ឺនជូនរបស់សម្ដេចតេជោដល់ រដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ផ្សារទាំង២៥និងកងកម្លាំងប៉ូលិសនិងប៉េអឹមភ្នំពេញ ជាលើកទី២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងព្រឹត្តិការណ៍សហគ មន៍២០ កុម្ភៈ ។
លោក ឃួង ស្រេង បានលើក ឡើងថា៖ ចំពោះអ្នកដែរ មិនអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលគឺ ត្រូវប្រឈមនឹងមានទោសទណ្ឌ ដោយសារថា មិនយូរទេ អាចស្អែកឬខានស្អែករាជរដ្ឋាភិ បាល នឹងចេញ ស ជ ណ ឱ្យអនុវត្ត ចំពោះអ្នកដែលមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីអ្នកពីការបង្ការស្កាត់នូវជំងឺកូវីដ-១៩ហើយ។ ចំណែកឯអ្នកបើកអាជីវកម្មដ្ឋាននានា ក៏ប្រឈមនូវការបិទអាជីវកម្មជាបណ្ដោះអាសន្នផងដែរ បើពួកគាត់មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ឃួង ស្រេង. ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស លាងដៃជាប្រចាំពោលគឺត្រូវអនុវត្តអោយបាននូវវិធានរបស់ក្រសួងសុខាភិបាល និងត្រូវស្វែងយល់ពីសាររបស់ សម្ដេចអគ្គមហាសេនាបតីជោហ៊ុន សែន ដើម្បីយើងរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះឱ្យបានជោគជ័យ។
សូមបញ្ជាក់ថា៖ ម៉ាសរបស់សម្ដេចអគ្គមហាសេនាបតីជោហ៊ុន សែន ដែល លោកឃួង ស្រេងប្រគល់ជូនជាលើកទី២ក្នុងព្រឹត្តិ ការណ៍សហគមន៍២០ កុម្ភៈនេះ រួមមាន៖ ប្រគល់ជូន១៤ខណ្ឌ ក្នុង១ខណ្ឌទទួលបានម៉ាស១៤០០០ម៉ាស សង្កាត់ទាំង១០៥ ក្នុង១ សង្កាត់ទទួលបានម៉ាស២០០០ម៉ាស សហគមន៍ក្រីក្រនៅទូទាំងរាជធានីភ្នំពេញចំនួន១២៤០០០ម៉ាសប្រគល់ជូននគរបាលរាជធានីភ្នំពេញចំនួន៥ម៉ឺនម៉ាស កងរាជអាវុធ ហត្ថ៣ ម៉ឺនម៉ាសនិងនៅតាមផ្សារនានាទាំង ២៥ផ្សារ ក្នុងមួយផ្សារទទួលបាន៤៥០០ម៉ាស។
លោកឃួង ស្រេង ក៏បានសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ កម្លាំងមានសមត្ថកិច្ចត្រូវចែកម៉ាសទាំងនេះឱ្យដល់ដៃប្រជាពលរដ្ឋក្រីក្រ ដើម្បីរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ អោយទទួលបានជោគជ័យ៕
ដោយ៖ សំរិត